Connect with us

ព័ត៌មានជាតិ

កូនឈើប្រណិត១ម៉ឺនដើម ត្រូវបានដាំនៅទីបញ្ជាការយោធភូមិភាគទី៤ តំបន់អង្គរ

បានផុស

នៅ

ខេត្តសៀមរាប៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការី បានអញ្ជើញចូលរួមពិធីប្រគល់ និងដាំកូនឈើចម្រុះចំនួន១ម៉ីនដើម នៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងតំបន់រមណីដ្ឋានអង្គរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាព ឧត្តមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មេបញ្ជាការរង ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានចលនាយុវជន១៥៧ប្រចាំខេត្តសៀមរាប មន្ត្រីអាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតចូលរួម។

ការដាំកូនឈើចម្រុះប្រភេទ បេង ធ្នង់ គ្រញូង និងនាងនួន លើផ្ទៃដីទំហំជាង ២.៥ហិកតានេះ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស បរិស្ថានធម្មជាតិឱ្យកាន់តែមានភាពស្រស់បំព្រង នៅក្នុងបរិវេនយោធភូមិភាគទី៤ ជាពិសេសនៅក្នុងតំបន់រមណីដ្ឋានអង្គរទាំងមូល។

សូមជម្រាបជូនថា នេះជាឆ្នាំទីពីរហើយដែលអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដើម្បីដាំកូនឈើចម្រុះឡើងវិញ នៅបរិវេនទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលលើកទី១បានដាំកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ចំនួនមួយម៉ឺនដើម និងលើកទីពីរប្រារព្ធឡើងក្នុងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនមួយម៉ីនដើម៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម