Connect with us

ព័ត៌មានជាតិ

អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ

បានផុស

នៅ

លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ និងកំពុងជួបពិភាក្សាការងារជាមួយមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់លោកស្រី នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Wendy R. Sherman បានសរសេរថា “ពិតជាល្អណាស់ ដែលបានជួបជាមួយសមាជិកក្រុមអាមេរិក និងកម្ពុជា ដែលមិនគួរឱ្យជឿនៅទីនេះ នៅ @USEmbPhnomPenh។ ខ្ញុំត្រូវបានលើកទឹកចិត្ត ដោយការងារ ដែលអ្នក និងក្រុមរបស់អ្នកធ្វើរាល់ថ្ងៃ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា”។

សូមបញ្ជាក់ថា តាមគម្រោងលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងអញ្ជើញបំពេញមកទស្សនកិច្ចរយៈពេល១ថ្ងៃនៅកម្ពុជា ហើយប្រធានបទនៅក្នុងដំណើទស្សនកិច្ចនេះ នឹងផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “តាមកំណត់ទូតពីស្ថានទូតអាមេរិក ផ្ញើមកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា លោកជំទាវ Wendy Sherman គ្រោងមកកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ២០២១។ ប្រធានបទ ដែលអាចលើកយកមកពិភាក្សា ផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-សហរដ្ឋអាមេរិក”។

បើតាមលោក កុយ គួង  តាមគម្រោងនៅក្នុងដំណើទស្សនកិច្ចនេះ លោកស្រី Wendy Sherman គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយជាទស្សនកិច្ចរយៈពេលមួយថ្ងៃ។

គួររំលឹកថា ដំណើទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman ដែលគ្រោងនឹងមកកម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក  តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងរដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែឧសភា។

ក្នុងដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍នេះ លោកស្រីនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងដោះស្រាយបញ្ហាទ្វេភាគី និងតំបន់មួយចំនួន ដែលរួមមាន ទាំងកិច្ចប្រឹងប្រែង ដើម្បីជំរុញឱ្យយោធាប្រទេសមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងស្តារប្រទេសនេះឡើងវិញទៅកាន់មាគ៌ានៃប្រជាធិបតេយ្យ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម