ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា ប្រាប់មូលហេតុនៃការទទួលមរណភាពរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក
លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០១ ខែមិថុនា មុននេះបន្តិចថា លោកទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អាយុ៧២ឆ្នាំ បានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃរបស់គាត់ គាត់បានសុំច្បាប់សម្រាកព្យាបាលនៅក្រៅប្រទេសមួយរយៈហើយ ប្រហែលជាធ្ងន់ធ្ងរ ក៏បានយកមកវិញ ហើយនៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង២ និង៣០នាទី ក៏បានស្លាប់ទៅ នេះបើតាមការជូនដំណឹងរបស់ខុទ្ទកាល័យរបស់គាត់។
ទាក់ទងបញ្ហានេះ លោក សួន សេរីរដ្ឋា បានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណទុក្ខនេះ និងបានបញ្ជាក់ថា មរណភាពរបស់លោក ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។
លោកជាចាស់ទុំ ដែលមានចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសាមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម។
លោក ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីរដ្ឋាភិបាលសម្រេចរុះរើគណៈរដ្ឋមន្រ្តី លោកបានផ្លាស់ប្តូរពីរដ្ឋមន្រ្តីក្រសួងសាធារណការ មកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០៕ អត្ថបទ៖ កោះកែវ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ