Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​វៀតណាម បើក​អោយ​ដំណើរការ​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ ដើម្បី​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ

បានផុស

នៅ

ប្រទេស​កម្ពុជា និង​វៀតណាម បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ច្រក​អន្តរជាតិ​ម៉ឺន​ជ័យ (​ខេត្តព្រៃវែង និង​ខេត្ត​តៃនិញ វៀតណាម​) ជា​បណ្តោះអាសន្ន ត្រឹម​កម្រិត​ថ្នាក់​ខេត្ត ហើយ​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ច័ន្ទ ទី​៣១ ខែឧសភា ឆ្នាំ​២០២១ ដោយ​ភាគី​កម្ពុជា មានការ​ចូលរួម​ពី​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង លោក សួស ប្រាថ្នា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​នោះ លោក ជា សុ​មេធី បាន​ថ្លែងថា ការ​តម្លើង​កម្រិត​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម​នេះ គឺ​ដើម្បី​បង្ករ​ភាពងាយស្រួល និង​លើកកម្ពស់​ដល់​ការធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន ការផ្លាស់ប្តូរ​ទំនិញ​កសិផល​នៅ​តំបន់​ព្រំដែន ក៏ដូចជា​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​តំបន់ ជាពិសេស​រវាង​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ប្រជាពលរដ្ឋ​ខេត្ត​តៃនិញ​កាន់តែ​ល្អប្រសើរ និង​ពង្រឹង​ជម្រុញ​កិច្ចសហប្រតិបត្តិការ​លើ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ អោយមាន​ប្រសិទ្ធភាព​។

ជាថ្មី​ម្តងទៀត លោក​អភិបាល បាន​ផ្ដាំផ្ញើ​ទៅដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ថែរក្សា​សុខភាព ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច លាងដៃ​អោយបាន​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​អោយបាន​ខ្ជាប់ខ្ជួន​គ្រប់ពេលវេលា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម