Connect with us

ព័ត៌មានជាតិ

យុទ្ធនា​ការ​ការពារ​សុវត្ថិភាព​កំឡុង​ពេល​មាន​ជំងឺ​រាតត្បាត COVID-19 ​ជាមួយ​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless

បានផុស

នៅ

ភ្នំពេញ​ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២១ – នៅថ្ងៃនេះ Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានចេញ​ផ្សាយ​ការរកឃើញ​ចុងក្រោយ​របស់ខ្លួន​ដែល​បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា​ចំនួន ៤៤ ភាគរយ បាន​កាត់បន្ថយ​ការ​កាន់​សាច់ប្រាក់​សុទ្ធ​ជាប់​ខ្លួន បើ​ប្រៀបធៀប​ជាមួយ​មុនពេល​មានការ​រាលដាល​នៃ​ជំងឺ​កូ​វីត នេះ​បើ​យោងតាម​ការសិក្សា របស់​ក្រុមហ៊ុន Visa ស្តីពី​ឥរិយាបថ​ទូទាត់​ប្រាក់​របស់​អតិថិជន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យ​របស់ Visa ទំនោរ​នៃ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless កំពុងមាន​កំណើន​នៅក្នុង​ប្រទេស​កម្ពុជា អតិថិជន​2​នាក់ ក្នុងចំណោម​៣​នាក់ (​ស្មើនឹង ៧១ ភាគរយ​) បាន​ប្រើប្រាស់​ប្រតិបត្តិការ​បច្ចេកវិទ្យា Contactless របស់ Visa​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​នៃ​គុណ​តម្លៃ​របស់​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច មានការ​កើនឡើង​បួន​ដង បើ​គិត​ចាប់ពី​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ​២០២០ រហូតដល់​ត្រីមាស ទី​១ នៃ​ឆ្នាំ​២០២១។

តាម​ការសិក្សា​ចុងក្រោយ​របស់​ក្រុមហ៊ុន Visa ស្តីអំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន បានបង្ហាញ​សញ្ញាណ​នៃ​និន្នាការ​ថ្មី​ដែល​បញ្ជាក់ថា ពេលនេះ គឺជា​ពេលវេលា​ដ៏​សាក​សម​បំផុត​សម្រាប់​ការផ្លាស់ប្តូរ​នូវ​ទម្លាប់​ក្នុងការ​ការទូទាត់​ប្រាក់​។ បើតាម​ការឆ្លើយតបរ​បស់​អ្នកចូលរួម​ស្ទង់​មតិ អត្ថប្រយោជន៍​ចម្បង​មួយចំនួន​របស់​សង្គម​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ រួមមាន ការកាត់បន្ថយ​ហានិភ័យ​នៃ​ការរីក​រាលដាល​ការឆ្លង​មេរោគ (​រហូតដល់​ទៅ ៣៤ ភាគរយ​) ការ​ជំរុញឱ្យមាន​ការធ្វើ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ (៣២ ភាគរយ​) ការបង្កើន​ប្រសិទ្ធិភាព​សង្គម និង​ការរំខាន​តិចជាង​មុន (២៩ ភាគរយ សម្រាប់​២​កត្តា​ចុងក្រោយ​) ។

អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ យើង​គួរតែ​ពិនិត្យមើល​វិធីសាស្ត្រ ដើម្បី​អភិវឌ្ឍ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ​នៅ​ទូទាំងប្រទេស​។ ខណៈពេលដែល​សាច់ប្រាក់​សុទ្ធ​នៅតែ​បន្ត​ជា​ជម្រើស​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​នោះ ឥឡូវនេះ​គឺជា​ពេលវេលា​ដ៏​សមស្រប​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ក្នុងចំណោម​សហគមន៍​តាមរយៈ​ការផ្សព្វផ្សាយ​ពី​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​តាមរយៈ​ការប្រើប្រាស់​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​»។

សន្ទុះ​នៃ​កំណើន​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​ត្រូវបាន​ជំរុញ​ដោយ​ការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា QR កូដ និង​ការទូទាត់​តាមរយៈ​ការប្រើប្រាស់ កាត នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​កម្ពុជា។ ការ​កើនឡើង​ទាំងនេះ គឺ​ស្របពេល​ជាមួយនឹង​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង​នៅក្នុង​ជម្រើស​នៃ​ការទូទាត់​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​ទៀតផង​ដែរ​។

ការ​កើនឡើង​ទាំងនេះ​ស្រប​ជាមួយនឹង​ការចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ជម្រើស​នៃ​ការទូទាត់​។ ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា QR កូដ ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើង​ក្នុងចំណោម​អតិថិជន​ដែលមាន​ទំនោរ​មិន​ចង់យក​សាច់​ប្រាក់សុទ្ធ​តាម​ខ្លួន​ច្រើន ជាពិសេស​ការទូទាត់​វិក្កយបត្រ​នៅពេល​ទិញ​គ្រឿងឧបភោគ​បរិភោគ និង​ការ​ទទួលទាន​នៅតាម​ភោជនីយដ្ឋាន (​ទាំងពីរ​នេះ​កើនឡើង​ប្រមាណ ២៥ ភាគរយ​)​។ ហើយ​សូចនាករ​នៅ​ពីក្រោយ​ការកើនឡើង​នេះ គឺ​ដោយសារ​តម្រូវការ​ប្រជាជនមាន​ការកើនឡើង​ក្នុងការ​ការការពារ​សុវត្ថិភាព​ពី​ជំងឺ​រាតត្បាត COVID-19 ដែល​កំពុងតែ​រីក​រាលដាល នៅក្នុង​នោះដែរ​ចំនួន​ប្រជាជន​ដែល​ប្រើ​សាច់​ប្រាក់សុទ្ធ ក៏ត្រូវ​បាន​គេ​មើលឃើញថា មានការ​ធ្លាក់ចុះ ៨ ភាគរយ បើ​ប្រៀបធៀប​នឹង​ការកើនឡើង​ក្នុងចំណោម​អ្នកប្រើប្រាស់​ដែល​បានជ្រើសរើស​ប្រើ​បច្ចេកវិទ្យា QR កូដ ដើម្បី​ធ្វើការ​ទូទាត់ មាន​រហូតដល់​ទៅ ៤៤ ភាគរយ​។

អ្នកស្រី ជុំ ម៉ូ​នី​កា បន្ថែមទៀតថា « យើង​ដឹងថា​អតិថិជន​រំពឹង​ចង់បាន​ការទូទាត់​ប្រាក់​ដែលមាន​សុវត្ថិភាព រហ័ស និង​មាន​ភាពងាយស្រួល នោះ​ហើយ​ជា​មូល​ហេតុដែល​ការទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless បាន​ក្លាយជា​ជម្រើស​សម្រាប់​ការទូទាត់​លើ​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច និង​ការចំណាយ​ប្រចាំថ្ងៃ​។ នៅពេលដែល​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ទីកន្លែង​ដែល​ប្រជាជន​ទៅ​ទិញ​ទំនិញ​ជាប្រចាំ ដូចជា​បណ្តារ​ផ្សារ​ទំនើប ហាង​លក់ទំនិញ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា contactless នឹង​ក្លាយជា​វិធីសាស្ត្រ​ទូទាត់​ប្រក្រតីភាព​មួយ​យ៉ាង​ឆាប់រហ័ស សម្រាប់​ប្រតិបត្តិ​ការទូទាត់​ដែល​តម្រូវឱ្យមាន​ការប្រាស្រ័យ​ជួបគ្នា​រវាង​បុគ្គល​។ នេះ​គឺជា​ឱកាស​មួយ​សម្រាប់ Visa ដើម្បី​សហការ​ជាមួយ​ដៃគូ​របស់​យើង​ដើម្បី​បង្កើន​ការទូទាត់​ប្រាក់​ដោយ​ប្រើ​បច្ចេកវិទ្យា contactless នៅ​ទូទាំងប្រទេស​»៕

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​

​ទូរស័ព្ទ ៖ (84) 28 3520 7439

​អ៊ី​ម៉ែ​ល ៖ [email protected]​ ​

​កញ្ញា គ្រី សុ​វណ្ណា​រី​

​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរស័ព្ទ ៖ (855) 11 733 368

​អ៊ី​ម៉ែ​ល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម