Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ពិនិត្យ​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​ដោយ​អនុញ្ញាត​ឲ្យ​កម្ពុជា​សង​តាមរយៈ​៣​ចំណុច

បានផុស

នៅ

ភ្នំពេញ​ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ពិនិត្យ​ពិចារណា​បញ្ហា​បំណុល​ដែល​កម្ពុជា ជំពាក់​អាមេរិក ដោយ​អនុញ្ញាត​ឲ្យ​កម្ពុជា​សង​ប្រាក់​បំណុល​នេះ​តាម​កម្មវិធី​បន្តិច​ម្ដងៗ ,​ទី​២.​សងបំណុល​តាម​កម្មវិធី​ដែលមាន​ការប្រាក់​មិន​លើសពី ១ ភាគរយ និង ទី​បី​.​បំណុល​ដែល​កម្ពុជា​សង​ទៅ​អាមេរិក​នោះ​គឺ​សំណង ៧០% ត្រូវ​បង្វិល​មក​ធ្វើជា​ជំនួយ​សម្រាប់​ប្រទេស​កម្ពុជា​វិញ​ដោយ​ជួយ​ទៅលើ​វិស័យ អប់រំ វិស័យ​វប្បធម៌ វិស័យ​ដោះ​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​នេះ​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ក៏បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ពិនិត្យ​ឡើងវិញ អំពី​បញ្ហា​បញ្ជូន​ជនជាតិ​កម្ពុជា​ពី​សហរដ្ឋអាមេរិក​ត្រឡប់មក​កម្ពុជា​វិញ​ផងដែរ។

ការ​លើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នៅ​ល្ងាច​ថ្ងៃទី ១ ខែមិថុនា​នៅ​វិមាន​សន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖ នៅក្នុង​ជំនួប​នោះ​លោកស្រី Wendy R. Sherman បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សេន ថា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មកកាន់​កម្ពុជា​នៅពេលនេះ​គឺ​ដើម្បី​ពាំនាំ​នូវ​លិខិត​របស់ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ជម្រាបជូន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដោយផ្ទាល់​លោកស្រី​ក៏បាន​បន្ថែមថា​នេះ​គឺជា​បំណង​របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​ក្នុង គោលបំណង​ធ្វើឱ្យមាន​ភាពល្អ​ប្រសើរឡើង​ក្នុង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ប្រទេស​ទាំងពីរ​។​លោកស្រី​ក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចប្រតិបត្តិការ​រវាង កម្ពុជា​និង​សហរដ្ឋអាមេរិក​កន្លង​មកលើ​វិស័យ​ជាច្រើន ជាពិសេស​លើ​វិស័យ​នៃ​ការរុករក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​របស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កម្ពុជា ,​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម និង កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មនុស្សធម៌ ដូចជា​ការផ្តល់​ឲ្យ​នាវា westerndam ចូល​ចត​នៅ​កម្ពុជា​ជួយ សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជាប់​នៅលើ​កប៉ាល់ ដោយ​ប្រទេស​ដទៃទៀត​មិន​អនុញ្ញាត​ឲ្យ​ចូល​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩ ។ ពី​នោះ​ទៅទៀត​លោកស្រី​ក៏បាន ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ផងដែរ​អំពី​ឱកាស​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ មាន​ទាំង​ការ​លុបបំបាត់​បំណុល​របស់​កម្ពុជា​ចំពាក់​អាមេរិក បញ្ហា​សហ​ប្រតិ​ប​តិ្ត​កា​រលើប​ញ្ហា​ប្រេង​និង​ឧស្ម័ន ការវិនិយោគ​របស់​ស​ហ​រដ្ឋ​អាមេរិក​លើ​ការ​បញ្ហា​ទឹក​និង បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ បញ្ហា​ថាមពលបៃតង​និង​បញ្ហា ដទៃទៀត​ជាច្រើន ។​

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​អ្វីដែល​លោកស្រី​បានលើកឡើង​អ្វីដែល​សហរដ្ឋអាមេរិក​បាន​ចូល​រួម​ចំណែក​ជួយ​ដល់ កម្ពុជា​រួមមាន​ការស្វែងរក​សន្តិភាព​នៅ​កម្ពុជា ,​ការ​ចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​រហូតមក​ដល់ពេលនេះ និង​ការចូលរួមចំណែក​រប​ស់​សហរដ្ឋអាមេរិក​ជួយ​កម្ពុជា ដោយផ្ទាល់​និង​ដោយ​ប្រយោល​តាមរយៈ​អង្គការ w h o ក្នុងការ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩។

ឆ្លៀតឱកាស​នោះដែរ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​សុំ​ឱកាស​អបអរសាទរ​ដ​ល់​រដ្ឋាភិបាល​និង​ប្រជាជន​សហរដ្ឋអាមេរិក​ដែល​បាន​ទប់ទល់​នឹង​ជំងឺ​កូ​វីដ​១៩​បាន ជោគជ័យ​ដែលជា​ការឆ្លុះបញ្ចាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​គឺមាន​ការធ្លាក់ចុះ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហរដ្ឋអាមេរិក។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លើយតប​ទៅនឹង​លោកស្រី​ផងដែរ​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់លោក​ស្រី​ទៅលើ​ការដោះស្រាយ​បញ្ហា​បំណុល​ដែល​កម្ពុជា ជំពាក់​អាមេរិក​។ សម្ដេច​តេ​ជោ​ហ៊ុនសែន​បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក ពិសេស​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន សូមមេត្តា​ពិនិត្យ​ពិចារណា​ដោះស្រាយ​បញ្ហា​បំណុល ដែល​កម្ពុ​ជាមាន​ចំពោះ​សហរដ្ឋអាមេរិក​តាមរ​យៈ​ទ្វេភាគី​ដោយ​អនុញ្ញាត​ឲ្យ​កម្ពុជា​សង​ប្រាក់​បំណុល​នេះ​បន្តិច​ម្ដងៗ​និង​ទី​២.​សង​ប្រាក់​តាម​កម្មវិធី​ដែលមាន​ការ ប្រាក់​ត្រឹម​១% និង ទី​៣.​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក​នោះ​គឺ​សំណង ៧០ ភាគរយ​ត្រូវ​បង្វិល​មក​ធ្វើជា​ជំនួយ​ដល់​កម្ពុជា​វិញ​ទៅលើ​វិស័យ​អប់រំ វិស័យ​វប្បធម៌ វិស័យ​ដោះមីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជាដើម​។

ជាមួយនេះ​សម្តេច​តេ​ជោ​ក៏បាន​ស្នើ​សុំឱ្យ​សហរដ្ឋអាមេរិក​ពិនិត្យឡើងវិញ​អំពី​បញ្ហា​បញ្ជូន​ជនជាតិ កម្ពុជា​ពី​សហរដ្ឋអាមេរិក​ត្រឡប់មក​កម្ពុជា​វិញ។

ជាការ​ឆ្លើយតប​លោកស្រី Wendy R. Sherman បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​ចំពោះ​ការផ្តល់​គារ​កិច្ច​នេះហើយ​លោកស្រី​បាន​សន្យាថា​អ្វីដែល សម្តេច​តេ​ជោ​ហ៊ុនសែន​បានលើកឡើង​លោកស្រី​នឹង​យកទៅ​ជម្រាបជូន​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៅពេល​ត្រឡប់​ទៅដល់​សហរដ្ឋអាមេរិក​វិញ​។

លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​១ ថ្ងៃ​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ នេះ។ កម្ពុជា​ជា​ប្រទេស​បី​នៅក្នុង​ចំណោម​អាស៊ាន ១០ ដែល​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូ​ប​នេះ​ជ្រើស​រើស​យក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​១១ ថ្ងៃ​ទៅកាន់​ប្រទេស​ចំនួន ៥ ចាប់ពី​ថ្ងៃទី ២៥ ខែឧសភា​ដល់​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ​២០២១ ដោយ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស​ប្រទេស​បែ​ល​ហ្ស៉ិ​ក​ហើយ​បន្តទៅ​តួ​ក​គី ,​ឥណ្ឌូនេស៊ី​, កម្ពុជា និង ប្រទេស​ថៃ​ផងដែរ៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម