Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់​ដេក​ស្លាប់ក្បែរ​គល់​​ស្ពាន ប្រភព​អ្នក​ជិត​ខាង​ប្រាប់​ថា​ ជនរងគ្រោះ​ទើប​មក​ពី​ថៃ

បានផុស

នៅ

ខេត្តបាត់ដំបង៖ សពមនុស្សប្រុសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើស្មៅគល់ស្ពានមួយកន្លែង ដែលគេសង្ស័យថា អាចបណ្តាលមកពីការផឹកសុរា រហូតដាច់បាយទើបបណ្តាលអោយកើតជាខ្យល់គ។ ការប្រទះឃើញនេះគឺនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ២និង៣០នាទី  ត្រង់ចំណុចក្រុមទី១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

បន្ទាប់ពីមានការចុះពិនិត្យពីសំណាក់កម្លាំងសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យមូលដ្ឋាន ទើបអាចកំណត់អត្តសញ្ញាណបានថា ជនរងគ្រោះឈ្មោះទិត្យ ខួច ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការអះអាងពីប្រភពមួយចំនួនបាន​ឲ្យ​ដឹងថា កន្លងមកបុរសរូបនេះធ្លាប់ទៅធ្វើការនៅប្រទេសថៃរាប់ឆ្នាំ ដោយបានផ្ញើប្រាក់កាសមក​ឲ្យ​ភរិយាជាហូរហែរផងដែរ ប៉ុន្តែក្រោយពីបានវិលត្រឡប់មកផ្ទះវិញ ស្រាប់តែគេឃើញបុរសរូបនេះលែង​ចូលផ្ទះ គឺគិតតែពីដើរផឹកស្រា និងអត់អាហារជាញឹកញាប់រហូតដល់ស្លាប់តែម្តង ដែលបញ្ហានេះត្រូវបានមជ្ឈដ្ឋានជាច្រើននិយាយថា អាចមានវិបត្តិក្នុងគ្រួសារ។

ដោយឡែកក្រុមគ្រូពេទ្យបានអះអាងថា ការផឹកគ្រឿងស្រវឹងនិងអត់អាហារបែបនេះអាចធ្វើ​ឲ្យ​មនុស្សកើតជាខ្យល់គ។ នៅល្ងាចថ្ងៃដដែលសពក៏បានប្រគល់ទៅអោយក្រុមគ្រួសារ នាំយកទៅបូជាក្នុងទីអារាមវត្តអន្លង់វិល៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម