Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋ​នៅ​ឃុំ​ផ្លូវ​ទូក ៧១០​គ្រួសារ ​ដែល​ពីមុន​ធ្លាប់​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ពេល​នេះ​បាន​ឡើងមក​រស់ នៅលើ​គោក​អស់ហើយ​

បានផុស

នៅ

​លោក ឆេង​ភាគ មេឃុំ​ផ្លូវ​ទូក បាន​និយាយ​ឲ្យ​ដឹងថា ឃុំ​ផ្លូវ​ទូក​មាន​ភូមិ​ចំណុះ​ចំនួន ៤ គឺ​ភូមិ​ផ្លូវ​ទូក ភូមិ​ថ្នល់​ឈើ ទាល​ភូមិ​ពាម​ខ្នង និង​ភូមិ​ស្លត ដែលមាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៧១០ គ្រួសារ ភាគច្រើន​ប្រកបមុខរបរ​នេ​សាទ​ត្រី និង​មួយចំនួន មាន​ដី​ចំកាង​សម្រា​ប់​បង្កបង្កើនផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក​ប្រជា​ពលរដ្ឋ​ បានរស់នៅ​លើផ្ទះ​ប​ណ្ដែត​ទឹក​ក្នុង​ទន្លេ និង​ព្រែក អនុវត្តតាម​ផែនការ​បន្លាស់​ទី​ផ្ទះទឹក​របស់​ខេត្ត ពេលនេះ​ប្រជា​ពលរដ្ឋ​បាន​ឡើង​មក​រស់នៅ​ផ្ទះ​លើគោក​អស់ហើយ​។ ដោយ​អាជ្ញាធរខេត្ត​ បាន​ចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​គ្រួសាៗ​ទំហំ២០ ម៉ែត្រ គុណ​និង ១០០​ម៉ែត្រ ដើម្បី​សង់​លំនៅឋាន និង​បង្កបង្កើនផល​បាន​សមរម្យ​ផងដែរ។​

​ជាមួយគ្នានេះដែរ ក្រុមការងារ​សម្ដេច​ឪ តាមរយៈ​សម្ដេច​ជហ្វា​វាំង​គង់​សំអុល ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពង់ឆ្នាំង និង​អាជ្ញាធរខេត្ត បាន​ជួយ​ធ្វើ​ផ្លូវលំ​មួយ​ខ្សែ បែក​ចេញពី​ឃុំ​ច្រ​ណូ​ទៅកាន់​ឃុំ​ផ្លូវ​ទូក ដែលមាន​ប្រវែង​ប្រមាណ ២៥ គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវលំ​ប្រ​វែង១៤គីឡូ​២០០ ម៉ែត្រ ជា​ព្រះរាជ​អំណោយ​របស់​សម្ដេច​ព្រះបាទ​ន​រោត្ត​ម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ដើម្បី​ជួ​យសម្រួ​ល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម ផ្លូវគោក​ដោយ​ងាយស្រួល​មកកាន់​ទីរួមស្រុក​កំពុងលែង ឬ​ទីក្រុង​កំពង់ឆ្នាំង ដោយ​មិនបាច់​ប្រើ​ទូក​កា​ណូត​ធ្វើដំណើរ​តាម​ផ្លូវទឹក​ដូច​ពីមុន​ ដែល​តែង​មាន​កំប្លោក​ច្រើន ​រាំងស្ទះ​ការ​ធ្វើដំណើរ​និង​ប្រើប្រាស់​ពេលវេលា​យូរ​ទៀតឡើយ។​

​ដោយឡែក​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី មូលដ្ឋា​ន​ឃុំ​ផ្លូវ​ទូក បច្ចុប្បន្ន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ ដូច​ជាមាន​មណ្ឌល​សុខភាព ប៉ុស្តិ៍​នគរបាល​រដ្ឋ​មាន​សាលាឃុំ មាន​សាលា​បឋម សិក្សា និង​សាលា​មតេយ្យ​គ្រប់​ភូមិ និង​មាន​អនុវិទ្យាល័យ​មួយ​ផងដែរ សម្រាប់​ឲ្យ​កូនចៅ​ប្រ ជា​ពលរដ្ឋ​បាន​ចូលរៀន​សូត្រ​លើកកម្ពស់​ចំណេះដឹង ដើម្បី​បានធ្វើ​ការងារ​ចិញ្ចឹមជីវិត​ដូច​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​ផងដែរ៕​

​អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម