Connect with us

ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន​ទៅ​ក្រុ​ងព្រះ​សីហនុ​ អា​ច​ជាន់​ដល់​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

បានផុស

នៅ

បើ​តាម​​មន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា ​ផ្លូវ​ល្បឿនលឿន​ដំបូង​គេ​ទៅ​ខេត្ត​ព្រះសីហនុ​ អាច​រត់​បាន​ល្បឿន​ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

​មាន​ប្រវែង​​ជាង ១៨៧ គីឡូម៉ែត្រ ផ្លូវ​នេះ​ត្រូវ​បាន​ស្ថាបនា​​ឆ្លងកាត់ខេត្តក្រុង​ចំនួន ៥ មាន​ ​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ។ ការ​បញ្ចប់​គម្រោង​ផ្លូវ​ល្បឿនលឿន នឹង​ជួយ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្មតាម​រយៈ​ការ​ដឹក​ជញ្ជូន និង​​​ការ​ធ្វើ​ដំណើរមក​ខេត្ត​ព្រះសីហនុ ខណៈ​ខេត្ត​ជាប់​សមុទ្រ​នេះ​បានក្លាយ​ជា​ប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា និង​ជាច្រក​ពាណិជ្ជកម្ម​អន្តរជាតិ​តាម​រយៈ​កំពង់ផែទឹកជ្រៅ។

គួរ​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ទៅ​ខេត្តព្រះសីហនុ ស្ថាបនា​សម្រេ​ច​បាន​ជាង​ ៥០ ភាគរយ។ ផ្លូវ​នេះ​ស្ថាបនា​ថ្មី​ទាំង​ស្រុងកាត់​តាមតំបន់ព្រៃ​​ភ្នំ។ ​​នៅលើកំណាត់​ផ្លូវ​នេះមានស្ថាបនា​សួន​ពុះចែកទ្រូង​ផ្លូវ ​កន្លែង​ប្តូរ​ទិស​ចរាចរណ៍ ៧ កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧ កន្លែង និងស្ពានរំលងផ្លូវ ២០ កន្លែង។ ​ក៏​មាន​រៀបចំ​ចំណតសម្រាប់​អ្នក​ដំណើរ​ឈប់សម្រាកចំនួន ៣ កន្លែង ចំណតរថយន្ត ១ កន្លែង មណ្ឌលប្រតិបត្តិការ​និងថែទាំផ្លូវ ៤ កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម