សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា

បានផុស

នៅ

ទោះស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ១៩ក្ដី វិស័យឯកជននៅប្រទេសកម្ពុជានៅតែបន្តមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដោយការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅតែរក្សាបាននូវកំណើនវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ្៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មិនបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ទេ ប៉ុន្តែផ្ទុយទៅវិញវានឹងកាន់តែមានភាពល្អប្រសើរថែមទៀត។ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅតែបន្តកើនឡើងជាដរាប ហើយក្រុមហ៊ុនអាមេរិកជាច្រើនកំពុងពិចារណាមកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសវិនិយោគលើវិស័យកសិឧស្សាហកម្ម។

លោកឧកញ្៉ា លឹម ហេង បានបន្តថា៖ «សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមួយចំនួនមកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ណា ដែលមានភាពអំណោយផលខ្ពស់ផ្នែកវិនិយោគ ក្នុងនោះប្រទេសកម្ពុជាយើងនៅមានភាពអំណោយផលល្អជាច្រើនដែលអាចជាជម្រើសរបស់ក្រុមហ៊ុនអាមេរិក។ ក្រោយជំងឺកូវីដ១៩ចប់ យើងរំពឹងថាក្រុមហ៊ុនអាមេរិកជាច្រើននឹងមកបោះទុនវិនិយោគនៅកម្ពុជា។»

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់១.៩ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២១ កើនឡើងជិត៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងវត្ថុធាតុដើមផ្សេងទៀត។

នៅក្នុងឆ្នាំ២០២០កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានទំហំ៦.៩ពាន់លានដុល្លារ កើនឡើងជិត១៨ភាគរយធៀបនឹងឆ្នាំ២០១៩។ ការនាំចេញរបស់កម្ពុជាទៅអាមេរិកមានទំហំទឹកប្រាក់៦.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ កើនឡើងជិត២៣ភាគរយ ធៀបនឹងឆ្នាំ២០១៩។

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman លោកឧកញ្៉ា លឹម ហេង ជឿជាក់ថា វានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការទូតបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងការទូតល្អនឹងនាំអ្នកវិនិយោគអាមេរិកកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services