Connect with us

ព័ត៌មានជាតិ

កសិករ ដាំ ល្ងត្អូញត្អែរតម្លៃចុះថោក ខណៈមន្ត្រីជំនាញប្រាប់ឱ្យជ្រើសរើសដំណាំតាមកុងត្រាទិញលើទីផ្សារ

បានផុស

នៅ

ខេត្តកំពង់ឆ្នាំង ប្រជាកសិកររស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងបាន ត្អូញត្អែរគ្រប់គ្នាថា ឆ្នាំនេះការខិតខំដាំដំណាំល្ងរបស់អ្នកចម្ការនៅក្នុងមូលដ្ឋាន ដើម្បីលក់ដូរទ្រទ្រង់ជីវ ភាពរស់នៅ ត្រូវខាតបង់គ្រប់ៗគ្នាដោយសារតែតម្លៃល្ងនៅលើទីផ្សារល្ងសំបូរច្រើនបានចុះថោកយ៉ាងខ្លាំង។

លោក វ៉ា សុធី ជាកសិកររស់នៅភូមិថ្នលើឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ នេះបាននិយាយឲ្យដឹងថា លោកមានដីចម្ការចំនួន ៣ហិកតា ឆ្នាំនេះបានសម្រុកដាំល្ងទាំងអស់ ដោយសារនៅលើទីផ្សារ​ល្ងពីឆ្នាំមុន ថ្លៃ៦៥០០ រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែផ្ទុយទៅវិញលទ្ធផលដែលប្រមូលបានពីការខិតខំដាំដំណាំដល់នេះទទួលបានលើដីទំហំ ៣ ហិកតា ទិន្នផល បាន តែជាង ១តោន តែប៉ុណ្ណោះ ហើយតម្លៃនៅលើទីផ្សារបច្ចុប្បន្នល្ង១គីឡូ ថ្លៃតែ ៤០០០ រៀលប៉ុណ្ណោះ។

លោក ពេជ វន្នី កសិកររស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ក៏បានបញ្ជាក់ឱ្យដឹងថា លោកមានដីចម្ការមួយហិកតាឆ្នាំនេះក៏បានសម្រុកដាំល្ងដូចអ្នកស្រុកក្នុងភូមិផងដែរ ដោយសារមើលឃើញតម្លៃនៅលើទីផ្សារល្ងមានហាងឆេងល្អ។

ប៉ុន្តែទិន្នផលឆ្នាំនេះក្នុងដីមួយហិកតា ទទួលបានតែ ៦០០គីឡូតែប៉ុណ្ណោះ ហើយតម្លៃក្នុងទីផ្សារក្នុងពេលនេះ ១គីឡូថ្លៃតែ៤០០០រៀល ធ្វើឲ្យគាត់ខាតបង់ទាំងប្រាក់ទាំងកម្លាំង ព្រោះគ្រាន់តែទិញថ្នាំបាញ់ល្ងនិងទិញជីដាក់ល្ងក្នុងមួយហិកតាអស់ជាងបីលានរៀលទៅហើយ។

លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ធ្លាប់បានបញ្ជាក់ឱ្យដឹងថា តម្លៃសណ្ដែក ល្ង នៅលើទីផ្សារ គឺមិន​ទៀង​ទាត់ឡើយ ព្រោះជាទីផ្សារសេរី។

លោកថាប្រជាកសិករត្រូវចេះជ្រើសរើសការដាំដំណាំទៅតាមការកុងត្រាទិញរបស់ទីផ្សារ ទើបមិនខាតបង់ប្រាក់ និងកម្លាំង​ពលកម្ម៕ អត្ថបទ៖ ឈៀងថារិទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម