Connect with us

ព័ត៌មានជាតិ

ដាក់​បញ្ជា​ឲ្យ​មេប៉ូលិស​ខណ្ឌ​ទាំំង ១៤ ចុះ​បង្រ្កាប ក្មេងទំនើងច្នៃ​ម៉ូតូ​បំពង​សម្លេង​រំខាន​គ្រប់​ច្រក​ល្ហក

បានផុស

នៅ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់​បទ​បញ្ជា​ទៅ​ដល់ស្នងការរង នាយការិយាល័យ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវចុះល្បាតគ្រប់ច្រកល្ហកទាំងអស់ ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនានាកុំឲ្យកើតមានឡើង ជាពិសេសបង្រ្កាបម៉ូតូកែច្នៃ​បង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះលោកស្នងការក្រុង ក៏បានណែនាំឱ្យអធិការដ្ឋានខណ្ឌទាំង១៤ ត្រូវបង្ក្រាបឲ្យបាននូវក្រុមក្មេងទំនើងដែលតែងតែបង្កបញ្ហាផ្សេងៗផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា តាមរយ:កិច្ចប្រជុំអនឡាញ របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២ មិថុនានេះ លោកឧត្ដមសេនីយ៍ឯក ស ថេត បានក្រើន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានល្អ ទាំងការប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣៧ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម