Connect with us

ព័ត៌មានជាតិ

ជនជាតិ​ចិន​ម្នាក់ស្លាប់ ក្រោយ​បញ្ជូន​ដល់មន្ទីរពេទ្យ​កាល់ម៉ែត​ ខណៈ​មាន​អាការៈ​មិនស្រួលខ្លួន​ជា​ច្រើន​ថ្ងៃ

បានផុស

នៅ

​បុរស​ជនជាតិ​ចិន ពេល​មាន​អា​ការៈ​មិន​ស្រួល​ក៏​ចូល​ព្យាបាល​នៅ​ពេទ្យ​ឯកជន ​ប៉ុន្តែ​ពេល​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ក៏​ត្រូវ​ខាង​មន្ទីរពេទ្យ​បញ្ជា​ឱ្យ​មិត្ត​ភក្ដិ​នាំ​ជន​ជាតិចិន​រូប​នោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ប៉ុន្តែ​ជា​អកុសល​ពេល​មក​ដល់​មន្ទីរពេទ្យ​គាត់​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អះអាង​ថា​ បុរស​ជនជាតិ​ចិន​នោះ​ស្លាប់​បាត់​ទៅ​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នោះដែរ​ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ឲ្យ​ដឹង​ថា ​ករណី​ជនជាតិ​ចិន​ស្លាប់​នោះ បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី ថ្ងៃ​ទី​០២ ខែមិថុនា​ឆ្នាំ​២០២១ នៅ​ចំណុច​ពេល​ដឹក​ចេញពី​មន្ទីរពេទ្យ​ហ័​រ ស៊ី​ង ផ្លូវ​សម្ដេច​ហ៊ុនសែន សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

សមត្ថកិច្ច​បន្តថា​អត្តសញ្ញាណ​ សាកសព​ឈ្មោះ WANG ZIXU ភេទ​ប្រុស ឆ្នាំ​កំណើត​០១ MAY ១៩៩៧ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ខេត្តកំពត កាន់​លិខិតឆ្លងដែន​លេខ​EG៨៩០៤៨២១​។ យោងតាម​ការ​បំភ្លឺ​ពី​សាក្សី​ទី​១ ឈ្មោះ YANG FAN ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​០១ ឧសភា ២០២១ ជនរងគ្រោះ​បាន​ឆាត​តាម​វី​ឆាត​មក​សុំ​ខ្ញុំ​ទៅ​ភ្នំពេញ​ជាមួយ​ផង​ ដើម្បី​ទៅ​មន្ទីរពេទ្យ​ ព្រោះ​ជនរងគ្រោះ​មាន​អា​ការៈឈឺ​ក្បាល ហើយ​ខ្ញុំ​បាន​ចេញ​ឡាន​ពី​ខេត្ត​កំពង់សោម​ជាមួយ​មិត្តភក្តិ​ជនជាតិ​ចិន​ម្នាក់ទៀត​ មក​យក​ជនរងគ្រោះ​នៅមុខ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​កំពត ពេលមកដល់​ភ្នំពេញ​ពួក​ខ្ញុំ​ក៏បាន​ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ហ័​រ ស៊ី នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ពេលទៅដល់​គ្រូ​ពេទ្យ​បាន​ព្យួរសេរ៉ូម និង​ដាក់​ថ្នាំ​ឲ្យ តែ​ជនរងគ្រោះ​ ស្រាប់​តែមាន​អា​ការៈមិន​ស្រួល រួច​ខាង​គ្រូពេទ្យ​ក៏បាន​ឲ្យ​ពួក​ខ្ញុំ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្សេង ពេលនោះ​ខ្ញុំ​ក៏បាន​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរ​កាល់ម៉ែត ពេលមកដល់​គ្រូពេទ្យ​ពិនិត្យ​ប្រាប់​ថា ​ស្លាប់​បាត់​ទៅហើយ​។

យោងតាម​ការបំភ្លឺ​ពីសា​ក្សី​ទី​២ ឈ្មោះ​MING WULIANG ភេទ​ប្រុស ជនជាតិ​ចិន ជា​គ្រូពេទ្យ​នៅ​គ្លីនិក​ហ័​រ ស៊ី បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២១:៣០​នាទី ថ្ងៃទី​០១ មិថុនា ២០២១ ជនរងគ្រោះ​បានមក​ជាមួយនឹង​មិត្តភក្តិ​២​នាក់​ទៀត ​ចូលមក​ពិនិត្យ​ក្នុង​គ្លីនិក ​ដោយ​ជនរងគ្រោះ​មាន​អា​ការៈមិន​ស្រួល និង​ប្រាប់​ខ្ញុំ​ថា ​ហូបបាយ​មិនបាន​រយៈ​ពេល​យូរហើយ និង​ចេះតែ​ក្អួត​ពេល​ហូបបាយ​ម្តងៗ រួច​ខ្ញុំ​បានដាក់​ថ្នាំ​កម្លាំង និង​សេរ៉ូម​ឲ្យ តែ​ដោយ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ទើប​ខ្ញុំ​ប្រាប់​ឲ្យ​មិត្តភក្តិ​ជនរងគ្រោះ​នាំ​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្សេង​ទៅ​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់ បាន​គ្រប់គ្រង​កន្លែង​កើតហេតុ រួច​រាយការណ៍​ជូន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ការិយាល័យ​ស៊ើបអង្កេត​នឹង​អនុវត្ត​នីតិ​វិធី​ផែន​ការងារ​អន្តោប្រវេសន៍ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​និង​កន្លែងកើតហេតុ​។

​ក្រោយ​ចុះ​ដល់​កន្លែង​កើតហេតុ និង​ឆ្លងតាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា សព​ស្លាប់​ដោយ​គាំងបេះដូង​(​អាច​បណ្ដាលមកពី​ជំងឺ​បេះដូង​)​។ ចំពោះ​លិខិតឆ្លងដែន​ជនជាតិ​ចិន​លេខ​EG៨៩០៤៨២១ ​បាន​ប្រគល់​ឲ្យ​នាយកដ្ឋាន​នគរបាល​បច្ចេកទេស​ក្រសួងមហាផ្ទៃ ​ដើម្បី​រក្សាទុក​ជ​បណ្ដោះអាសន្ន។ បច្ចុប្បន្ន​សព​ ត្រូវ​បាន​យក​ទៅ​រក្សា​នៅ​សាល​តម្កល់សព​វត្ត​ស្ទឹងមានជ័យ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ​រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម