Connect with us

ព័ត៌មានជាតិ

អ្នកនាង ដេត ម៉ាលីណា បង្ហាញខ្លួននៅតុលាការ​ព្រឹកមិញនេះ

បានផុស

នៅ

ភ្នំពេញ៖ នៅព្រឹកមិញនេះ មហាជនមានការចាប់អារម្មណ៍ ក្រោយបានឃើញអ្នកនាង ដេត ម៉ាលីណា ធ្វើដំណើរចេញពីសាលា​ដំបូងរាជធានីភ្នំពេញ ជាប់​ពាក់ព័ន្ធបណ្តឹង​លើ​អតីតឧកញ៉ា ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សា។  

រឿងរ៉ាវជម្លោះគ្រួសាររវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ធ្វើឲ្យកក្រើកប្រទេសកាលពីចុងឆ្នាំ២០២០។ មហាជនបានគិតថា វាបានបញ្ចប់ទៅហើយនោះ តាមពិតគឺនៅមិនទាន់ដាច់ស្រេចឡើយពោលគឺអ្នកនាង ដេត ម៉ាលីណា នៅតែបន្តនិងបានដាក់ពាក្យប្ដឹងអតីតសា្វមីគឺលោក ឌួង ឆាយ ពីបទប្រើប្រាស់អំពើហិង្សាមកលើរូបរាងកាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២ ១នេះ គេក៏បានឃើញអ្នកនាង ដេត ម៉ាលីណា បានឡើងតុលាការតាមដីកាកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ។ កន្លងមកធ្លាប់មានការចុះផ្សាយថារឿងរ៉ាវរបស់អ្នកទាំងពីរ បានបញ្ចប់សព្វគ្រប់អស់ ហើយក្រោយពីលោក ឌួង ឆាយ ព្រមអហោសកម្មគ្រប់យ៉ាង ហើយចុះចេញដោយខ្លួនទទេជាមួយនឹងបំណុល​ធនាគារជាង៣លានដុល្លារអាមេរិកថែមទៀតផង។ 

ជុំវិញករណីខាងលើនេះ គេមិនទាន់ដឹងថាអ្នកនាង ដេត ម៉ាលីណា អាចលើកលែងទោស ឫក៏អហោសកម្មឲ្យអតីតស្វាមី​គឺ​លោក ឌួង ឆាយ ដូចការទទូចសុំក្នុងការឡាយបានដែរឬយ៉ាងណាទេ?៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម