Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​ ៖ ជាការ​ទូត លោកស្រី Sherman ត្រូវតែ​លើកឡើង​ពី​ក្តីបារម្ភ និង​សំណូមពរ​

បានផុស

នៅ

លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​រសៀល​ថ្ងៃទី​០២ ខែមិថុនា នេះ​ថា ជាការ​ទូត លោកស្រី Wendy Sherman លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក ត្រូវតែ​លើកឡើង​ពី​បញ្ហា​ផ្សេងៗ ដែលជា​ក្តីបារម្ភ ពីព្រោះ​គាត់​ទទួលបាន​សំណូមពរ ខាង​សកម្មជន ក៏ដូចជា​សមាជិកសភា​របស់​អាមេរិក​។

ការ​លើក​ឡើង​របស់​លោក ជិន ម៉ា​លីន បន្ទាប់ពី​មាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Wendy Sherman នៅ​ប្រទេស​កម្ពុជា រយៈពេល​១​ថ្ងៃ កាលពី​ថ្ងៃ​អង្គារ ទី​១ ខែមិថុនា ដែល​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ បានលើកឡើង​ពី​ខ្លឹមសារ​ជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​លោក​លោកស្រី Wendy Sherman ដោយបាន​បញ្ជាក់ថា នៅក្នុង​ជំនួប​នោះ លោកស្រី​អនុរដ្ឋមន្ត្រី​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ផ្នែក​សិទ្ធិមនុស្ស​ជា​អន្តរជាតិ និង​នៅក្នុង​ប្រទេស ដោយ​រួមទាំង​ការប្តេជ្ញាចិត្ត ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ប្រទេស​កម្ពុជា ហើយ​បាន​សុំ​ឲ្យ​មានការ​ធានា​ចំពោះ​ការពារ​សិទ្ធិ​កម្មករ និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់ចោល​ជាបន្ទាន់​នូវ​ការចោទប្រកាន់ ដែលមាន​ហេតុផល​នយោបាយ​ប្រឆាំង នឹង​សមាជិក នៃ​គណបក្សប្រឆាំង អ្នកសារព័ត៌មាន និង​សកម្មជន​នានា​។

​ទាក់ទង​បញ្ហា​នេះ លោក ជិន ម៉ា​លីន បញ្ជាក់​បែបនេះ​ថា “​នៅក្នុង​ជំនួប​ជា​លក្ខណៈ​ការទូត គាត់​ត្រូវតែ​លើក​បែប​ហ្នឹងហើយ ពីព្រោះ​គាត់​បានទទួល​សំណើ​នេះ​ពី​ខាង​សកម្មជន ក៏ដូចជា​សមាជិកសភា​របស់​គាត់ ដូច្នេះ​ជា​លក្ខណៈ​ការទូត​គាត់​ត្រូវតែ​លើកឡើង​ជា​ក្តីបារម្ភ និង​សំណូមពរ ប៉ុន្តែ​រាជរដ្ឋាភិបាល​នឹង​ទទួល​យក​មក​ពិចារណា និង​ធ្វើការ​ពិនិត្យ ថា​តើ​សំណើ​ណា ដែល​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ និង​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា ដែល​អាច​អនុវត្តបាន ហើយ​សំណើ​ណា ដែល​មិនអាច​អនុវត្តបាន ដោយ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ និង​បញ្ញត្តិ​ច្បាប់​កម្ពុជា​”​។

​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​ដែរ លោក ជិន ម៉ា​លីន លើកឡើងថា រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក នៅមាន​ការយល់​ខុសគ្នា​មួយចំនួន ដោយសារ​ការ​ទទួលបាន​នូវ​ព័ត៌មាន​ខុសៗ​គ្នា ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​បន្ត​ពិភាក្សា​គ្នា​ទៀត ដើម្បី​ពិនិត្យមើល​ចំណុច​ខ្វែងគ្នា និង​ការយល់​ខុសគ្នា ដើម្បី​ធ្វើការ​បកស្រាយ និង​បង្រួម​ចំណុច​ខ្វែងគ្នា​នោះ​ឲ្យ​កាន់តែ​តូច​ទៅៗ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម