ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣ រលោងស្រិល សូមកុំឲ្យមានភក់ជ្រាំតាមដងផ្លូវ ក្រសួងទទូចបងប្អូន ជួយថែរក្សាអនាម័យ
ផ្លូវជាតិលេខ ៣ ដែលស្ថាបនាសម្រេចបានជាង ៩០ ភាគរយ បានក្រាលដោយកៅស៊ូយ៉ាងរលោងស្អាត។ យ៉ាងណាសោភណភាព និងភាពស្រស់ស្អាតផ្លូវជាតិមួយខ្សែនេះអាចបាត់បង់ទៅវិញ បើសិនប្រជាពលរដ្ឋមិនចូលរួមថែរក្សាបរិស្ថាន នៅពេលទទួលបានផ្លូវល្អស្អាតហើយនោះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងគ្មានអ្វីក្រៅពីទទូចសុំដល់បងប្អូនដែលរស់នៅអាស្រ័យផលអាជីវកម្មលើដងផ្លូវនេះ ចូលរួមថែរក្សាបរិស្ថានដើម្បីឲ្យដងផ្លូវជាតិមួយខ្សែនេះនៅតែរក្សាបានសោភណភាពស្ថិតស្ថេរយូរអង្វែង។
លោកបញ្ជាក់យ៉ាងដូច្នេះថា តាមមុខផ្ទះរបស់បងប្អូន បើមានភក់ជ្រាំសូមចូលរួមជួយសម្អាត ឬបើអាចដាំរុក្ខជាតិដាំស្មៅលម្អបន្ថែមបង្កើតបានពណ៌បៃតង ដែលអាចលើកកម្ពស់សោភណភាពស្អាតល្អ ផ្តល់អារម្មណ៍ស្រស់ស្រាយសម្រាប់ការរស់នៅ និងការធ្វើដំណើរ។
លោក ហ៊ាង សុទ្ធាយុត្តិ សង្ឃឹមថាបងប្អូននឹងចូលរួមសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ថែរក្សាផ្លូវនេះបន្តបរិស្ថានស្រស់បំព្រង អាចប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបានជាង ៩៨% នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ។ ផ្លូវនេះត្រូវបានដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៤ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)