ព័ត៌មានជាតិ
ធនាគារ អ អេច ប៊ី ខេមបូឌា ដាក់ដំណើរការ កម្មវិធី goWave ដើម្បីកែលំអចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមយុវជនខ្មែរ
ធនាគារ អ អេច ប៊ី ខេមបូឌា បានសម្ពោធដាក់ឲ្យដំណើរការកម្មវិធីgoWave by RHB – ជាប្រព័ន្ធមាតិកាកម្មវិធីផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងដើម្បីលើកកម្ពស់បន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា តាមរយៈអត្ថបទខ្លីៗដ៏មានអត្ថប្រយោជន៍ វីដេអូខាប់ស៊ុល ហើយឧបករណ៍ហិរញ្ញវត្ថុទៀតសោត មានការរីកសាយភាយទៅក្នុងបណ្តុំព័ត៌មានឌីជីថល ដូចជាតាមរយៈគេហទំព័ររបស់ខ្លួន ក៏ដូចជាតាមប្រព័ន្ធកម្មវិធីបណ្តាញសង្គមផ្សេងៗផងដែរ។
“កម្មវិធីgoWaveby RHB ធ្វើការណែនាំ សម្របសម្រួល និងផ្តល់អំណាចដល់យុវជនកម្ពុជាឆ្ពោះទៅរកការសម្រេចបានគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងជាបីដំណាក់កាល – ចាប់ផ្តើមជាមួយនឹងគេហទំព័រកម្មវិធី goWave by RHB។ បន្ទាប់មកនឹងមានកម្មវិធី goWave Lite Mobile App ដែលផ្តល់នូវការរួមបញ្ចូលប្រព័ន្ធធនាគារដែលបានកែលំអ ហើយនៅទីបំផុត មានការផ្តល់ជូនផលិតផលធនាគារមួយឈុតពេញ ដោយបំពេញទាំងស្រុងនូវសេវាកម្មគ្រប់ជ្រុងជ្រោយរបស់យើង ដែលផ្តល់ជូនសម្រាប់ប្រជាជនកម្ពុជាវ័យក្មេង” នេះបើតាមការលើកឡើងរបស់លោក Wong Kee Poh នាយកប្រតិបត្តិ/អគ្គនាយករបស់ធនាគារ អ អេច ប៊ី ខេមបូឌា។
ក្នុងមុខងារជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់យ៉ាងក្នុងប្រព័ន្ធតែមួយ កម្មវិធី goWave by RHB អនុញ្ញាតឲ្យអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយកម្មវិធី chatbot ស្វ័យប្រវត្តិ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តល់ឲ្យពួកគេនូវព័ត៌មានថ្មីៗបំផុតនៅលើ គេហទំព័របណ្តាញសង្គមឌីជីថល និងការណែនាំអំពីអំណានដែលពាក់ព័ន្ធ។ លើសពីនោះទៅទៀត សិក្ខាសាលាតាមប្រព័ន្ធអ៊ីនធឺណិត ក៏អាចត្រូវបានរៀបចំធ្វើឡើងដោយអ្នកដឹកនាំគោលគំនិតគន្លឹះក្នុងបណ្តាញសង្គម ដើម្បីពិភាក្សាអំពីប្រធានបទហិរញ្ញវត្ថុដ៏គួរឲ្យចាប់អារម្មណ៍និងមានប្រយោជន៍។
លោកWong បានបន្ថែមថា “គំនិតផ្តួចផ្តើមនេះលើកឡើងអំពីទស្សនៈយល់ឃើញរយៈពេលវែងឆ្ពោះទៅរកការរៀបចំយុវជនជំនាន់ថ្មី ដោយផ្តល់ឲ្យពួកគេនូវការអប់រំ មធ្យោបាយ និងដំណោះស្រាយដែលចាំបាច់ដើម្បីឲ្យពួកគេធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ នៅក្នុងជីវិតមនុស្សពេញវ័យរបស់ពួកគេ”។

ក្នុងចំណោមលក្ខណៈពិសេសនិងប្រធានបទជាច្រើន ដែលមានផ្តល់ជូនតាមរយៈកម្មវិធី goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ (Finance 101) ការសន្សំនិងថវិកា (Save and Budget) បែបផែនជីវិតរស់នៅ (Lifestyle) កម្ចី (Borrow) ការវិនិយោគ (Invest) ក៏ដូចជាមធ្យោបាយនានាដើម្បីជួយអ្នកនៅក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់អ្នក។
តាមរយៈការបើកសម្ពោធក្នុងកម្មវិធីបណ្តាញសារព័ត៌មានសង្គមតាមអ៊ីនធឺណិតពិសេសតែមួយគ្មានពីរ កម្មវិធី goWave by RHB គឺជាប្រព័ន្ធកម្មវិធីសហគមន៍ឌីជីថល ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ អ អេច ប៊ី ខេមបូឌា នៅក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងនៅក្នុងផ្នែកឌីជីថលនីយកម្ម ក្នុងក្របខ័ណ្ឌវិស័យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្មវិធី goWave by RHB សូមចូលទៅកាន់៖ http://www.gowave.rhbgroup.com.kh
អំពីធនាគារ អ អេច ប៊ី ខេមបូឌា
ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក ដែលបានបង្កើតឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដែលមានលេខចុះបញ្ជី 00001812 និងទទួលបានអាជ្ញាប័ណ្ណធនាគារពីធនាគារជាតិកម្ពុជា (ហៅកាត់ថា “ធ.ជ.ក.” ឬ “ធនាគារកណ្តាល”) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨។
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ធនាគារបានប្តូរឈ្មោះរបស់ខ្លួនទៅជាធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ ធនាគារនេះគឺជាបុត្តសម្ព័ន្ធគ្រប់គ្រងផ្តាច់មុខរបស់ធនាគារ RHB Bank Berhad និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត បង្កើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយក្រុមហ៊ុនមេធំបំផុត គឺក្រុមហ៊ុនធនាគារ RHB Banking Group ស្របតាមរចនាសម្ព័ន្ធសាជីវកម្មក្រុមហ៊ុន ដែលចូលជាធរមានចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។
ធនាគារនេះ គឺជាធនាគារពាណិជ្ជមួយ ហើយដំណើរការក្រោមច្បាប់កម្ពុជាស្តីពីសហគ្រាសពាណិជ្ជកម្ម និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (“ធនាគារកណ្តាល”)។
ការិយាល័យចុះបញ្ជីរបស់ធនាគារ បច្ចុប្បន្ននេះមានទីតាំងនៅអគារជាន់ទី១ ជាន់ឡៅតឿ ជាន់ទី២ និងជាន់ទី៩ ផ្លូវ១១០ កែងផ្លូវ១០៨ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



