Connect with us

ព័ត៌មានជាតិ

ខេត្ត​កែប​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ ថ្មី​ចំនួន ៦ នាក់​បន្ថែម ពាក់ព័ន្ធ​កាស៊ីណូ សុខ គីមម៉េង

បានផុស

នៅ

នៅថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បានបន្តរឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៦នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្ដរហ័ស(RDT Test Covid-19)។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកវិជ្ជមានទាំងអស់នេះ មានប្រវត្តិប៉ះពាល់ដោយផ្តាល់ និងជាអ្នក​ដំណើរ​មកពីតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគី តន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

រដ្ឋបាលខេត្ត​ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ ដែលមានទីលំនៅអចិន្ត្រៃយ៍ ជាប់ពាក់​ព័ន្ធ​នឹងតំបន់កាស៊ីណូ សុខ គីមម៉េង ច្រកទ្វារទ្វេភាគី តន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំ​ព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ជាពិសេស​អ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល​វិជ្ជមានជំងឺ​កូវីដ-១៩ ខាងលើ សូមទាក់​ទងមកក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត ដើម្បីពិក្សា និង​រៀបចំយកសំណាកធ្វើតេស្តរក​មេរោគកូវីដ-១៩ ឲ្យបានឆាប់បំផុត៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម