Connect with us

ព័ត៌មានជាតិ

បង្ក្រាបឃ្លាំងស្តុកអាល់កុលក្លែងក្លាយ៣កន្លែង រឹបអូសជាង៧០ម៉ឺនតោន

បានផុស

នៅ

សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ឃ្លាំង​ស្តុក​ និង​ចែក​ចាយ​អាល់កុល ក្លែងក្លាយ​ធំបំផុត ចំនួន​៣​កន្លែង ស្ថិត​នៅ ភូមិ​ព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ​ធ្វើឡើង​ដោយ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) នៃក្រសួង​មហាផ្ទៃ ដោយ​រឹបអូសអាល់កុលក្លែងក្លាយបានជាង ៧ម៉ឺនលីត្រ ប្រមាណ៧០ម៉ឺនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយឧត្តមសេនីយ៍  មៀច  សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មការប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានឱ្យដឹងថា បច្ចុប្បន្នឃ្លាំងទាំងនោះ ត្រូវបាន​បិទជា​បណ្តោះអាសន្ន និងម្ចាស់ទីតាំង ព្រមទាំង​អ្នកពាក់ព័ន្ធផ្សេងទៀតត្រូវ​បានសមត្ថកិច្ចកំណត់​អត្តសញ្ញាណរួចអស់ហើយ និង​កំពុងតាមចាប់ផងដែរដើម្បីយក​មក​ផ្តន្ទាទោសទៅតាមច្បាប់។

ថ្លែង ក្នុងសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃទី០២មិថុនា នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់បន្ថែមថា ឃ្លាំងស្តុកទុក និងចែកចាយនូវអាល់កុលទាំងនេះ គឺជាឃ្លាំងធំបំផុត សម្រាប់​ចែកចាយ នៅទូទាំងប្រទេស ដោយសារទីតាំងមានទំហំដ៏ធំ និងមានស្តុកអាល់កុល​ច្រើនសន្ធឹក​សន្ធាប់ ដែលពុំធ្លាប់មាន កន្លងមក ខណៈអាល់កុលទាំងនេះក្លែងក្លាយគ្មានគុណប្រយោជន៍ខាង ផ្នែកវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគឡើយ ជាពិសេសមេរោគកូវីដ-១៩ និងពុំមានច្បាប់​អនុញ្ញាត​ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផងដែរ។

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​សហការ​ជាមួយអាជ្ញាធរពេលដែលដឹងថា មានឈ្មួញទុច្ចរិត  លួចផលិតនូវអាល់កុលក្លែងក្លាយ ឬផលិតផលក្លែងក្លាយដើម្បីចាត់ការវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា។

សូមជម្រាបថា អាល់កុលក្លែងក្លាយ ប្រមាណជាង៧០តោននោះគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ(គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយ​មានការសម្របសម្រួល នីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ នឹងយក​ទៅ​បំផ្លិចបំផ្លាញចោលនាពេលខាងមុខនេះ៕អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម