Connect with us

ព័ត៌មានជាតិ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់​ថវិកា​៣០​ម៉ឺន​ដុល្លារ ជូន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី ដើម្បី​បន្ត​ចែកជូន​ពលរដ្ឋ​រងគ្រោះ ដោយ​កូ​វីដ​-១៩

បានផុស

នៅ

​ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លារ​(​សាមសិប​ម៉ឺន​ដុល្លារ​) ដែលជា​ថវិកា​របស់​ស​ម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​ប្រគល់ជូន​លោក​ ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​នាំយក​ថវិកា​ទាំងនេះ​ទៅ​បែងចែក​និង​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ ដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ប្រគល់​និង​ទទួល​ថវិកា​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​០៣​ ខែមិថុនា ​ឆ្នាំ​២០២១ ក្រោម​វត្តមាន លោក​ ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​និង​លោកស្រី​ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា នៅ​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​ រាជធានី​ភ្នំ​ពេ​ញ។

​លោក​ ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន​ ចំនួន​៣០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​នេះ ក្នុងនាម​រដ្ឋបាល​រាជធានី​និង​ក្នុង​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី នឹង​យកទៅ​ចែកជូន​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​និង​រងគ្រោះ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ទាន់ពេលវេលា។ លោក​ ឃួ​ង ស្រេង បាន​ប្ដេជ្ញាចិត្ត​ថា នឹង​យក​ថវិកា​ទាំងនេះ​ទៅ​បែងចែក​ឲ្យ​ចំ​ទិសដៅ មិន​ឲ្យ​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ខុស​បំណង​នោះទេ។ លោក​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​សកម្មភាព​មនុស្សធម៌​នេះ ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូចជា​ក្នុងនាម​កាកបាទក្រហម​រាជធានី​ភ្នំពេញ​និង​ដើរ​កៀរគរ​សប្បុរសជន​បន្ថែម​ទៀត ដើម្បី​រក​ចំណូល​ឲ្យ​បាន​ច្រើន​យកទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ ពិសេស​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​២០​កុម្ភៈ​នេះ។

​លោក​បញ្ជាក់ទៀតថា ការរីក​រាលដាល​ជំងឺកូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុនសែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុនសែន​ និង​សប្បុរសជន​នានា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​និង​ងាយ​រងគ្រោះ​ បាន​ចំនួន​ជាង​៤៥​ម៉ឺន​គ្រួសារ​ហើយ គិត​មកដល់ពេលនេះ​។​សកម្មភាព​នៃ​ការ​ផ្ដល់​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ ក្នុងស្ថានភាព​កូ​វីដ​-១៩​នេះ ប្រជាពលរដ្ឋ​មួយចំនួនធំ​ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ យកទៅ​ប្រគល់ជូន​ដល់​ខ្នង​ផ្ទះ​តែម្ដង ព្រោះ​យើង​ការពារ ខ្លាច​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​បន្ថែមទៀត ដែល​សកម្មភាព​បែបនេះ មិនទាន់មាន​ប្រទេស​ណាមួយ​ធ្វើ​បាន​ដូច​ប្រទេស​កម្ពុជា​យើង​នូវឡើយ​ទេ។

​លោកស្រី ម៉ែន​ នារី​សោ​ភ័គ បាន​មានប្រសាសន៍​លើកឡើង​ផង​ដែល​ថា ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ឃើញ​ថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ដោយ​មិនបាន​គិតថា ជា​ពេលយប់​ឬ​ថ្ងៃ​ឡើយ ដើម្បី​កាត់ផ្ដាច់​ឱ្យបាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​-១៩​នេះ ពិសេស​នៅក្នុង​អំឡុង​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​។ ក្រៅពី​មាន​វិធាន​ការបិទ​ខ្ទប់ លោក​ឃួ​ង ស្រេង នូវបាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ និង​អំណោយ​របស់​សប្បុរសជន​នានា​ផ្សេងទៀត ទៅ​ប្រគល់ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​នៅក្នុង​រាជធានី​ភ្នំពេញ​បន្ថែមទៀត ដោយ​លោកស្រី​បញ្ជាក់ថា បើ​លោក​អភិបាល​រាជធានី​មិន​មាន​សុខភាព​រឹងមាំ​ខ្លាំងក្លា​ទេ គឺ​មិនអាច​អនុវត្ត​ការងារ​ទាំងយប់​ទាំង​ថ្ងៃ​បានល្អ​ប្រសើរ​ដូច្នេះ​ទេ៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៥ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម