Connect with us

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល ​ជំរុញ​មន្ត្រី​សុខាភិបាល​ទាំងអស់ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ដល់​សុខភាព​កុមារ​

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​ បាន​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​ទាំងអស់ ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ​ដល់​សុខភាព​កុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នោះ ​ខណៈ​អត្រា​មរណភាព​ទារក ​និង​កុមារ​ ក្នុង​កម្ពុជា ​នៅតែ​ជា​ក្តីកង្វល់​នៅឡើយ​។​

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​រោគ​កុមារ​លើក​ទី​២​ រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ​ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ កាលពី​ព្រឹក​ថ្ងៃទី​២២​តុលា​នេះ លោក​សាស្ត្រាចារ្យ អេង​ ហួត រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាល​ បាន​មានប្រសាសន៍​ថា ប្រទេស​កម្ពុជា ទទួល​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​អត្រា​មរណភាព​មាតា​ និង​កុមារ ​គួរ​ឲ្យ​កត់សម្គាល់​។​ ប៉ុន្តែ​បញ្ហា​នេះ ​នៅតែ​ជា​ក្តីកង្វល់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ​។

លោក​សាស្ត្រាចារ្យ ​បាន​បន្ថែម​ថា ​«​ប្រសិនបើ​កុមារ​មាន​បញ្ហា​សុខភាព​ វា​នឹង​ប៉ះពាល់​ដល់​ការ​លូត​លាស់​ និង​បញ្ហា​ស្មារតី​របស់​កុមា​រ ហើយ​វិបត្តិ​ទាំងនេះ ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​កុមារ​ផ្ទាល់​ប៉ុណ្ណោះ​ទេ វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល ​ក៏ដូចជា​ការអភិវឌ្ឍ​ជាតិ​យើង​ផង​ដែរ​»​។

យោង​តាម​សូចនាករ ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​(SDG)​ នៅ​ឆ្នាំ​២០៣០​ អត្រា​មរណ​ភាព​របស់​មាតា​ ត្រូវ​នៅ​ក្រោម​៧០​ លើ​១០០០០០​ កំណើត​រស់ អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ត្រូវ​នៅ​ក្រោម​២៥​ លើ​១០០០​កំណើត​រស់​ និង​អត្រា​មរណភាព​របស់​ទារក​ ទើប​កើត​ត្រូវ​នៅ​ក្រោម​១២​ លើ​១០០០​ កំណើត​រស់​។

លោក​សាស្ត្រាចារ្យ បាន​បញ្ជាក់​ថា ​ដើម្បី​សម្រេច​ឲ្យ​បាន​ជោគជ័យ​តាម​សូចនាករ​នេះ មន្ត្រី​សុខាភិ​បាល​ទាំងអស់​ ត្រូវខិតខំ​ទាំងអស់គ្នា​ ទាំង​ចំណេះដឹង​ និង​សមត្ថភាព​ជំនាញ​រៀង​ៗ​ខ្លួន​។

លោក​សាស្ត្រាចារ្យ អេង ហួត​ បាន​មានប្រសាសន៍​បន្តទៀតថា ​«​ខ្ញុំ​សូម​ក្រើនរំលឹក​ដល់​មន្ត្រី​សុខាភិ​បាល​ទាំងអស់ ​សូម​ខិតខំ​ប្រឹងប្រែង ​ពង្រឹង​សមត្ថភាព​ និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌។ ក្នុងនោះ ​ដើម្បី​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព ​និង​សមភាព​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការថែទាំ​ល្អ​ ជាមួយនឹង​ការ​ព្យាបាល​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​កុមារ​ដែល​មក​ទទួល​សេវា​នៅ​តាម​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​គ្រប់​ជាន់ថ្នាក់​ នៅ​ទូទាំង​ប្រទេស​»​។​

លោក​សាស្ត្រាចារ្យ​ បញ្ជាក់​ទៀតថា ​ជាក់ស្ដែង​ សន្និសីទ​នាពេលនេះ​ មាន​សារសំខាន់​ណាស់​សម្រាប់​គ្រូពេទ្យ​ គិលានុបដ្ឋាក​ឆ្មប​ និង​អ្នកជំនាញ​ឯកទេស​ផ្សេងៗ​គ្នា​ ក្នុង​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​អស់ ​ជួបគ្នា​ធ្វើ​បទ​បង្ហាញ​ ពិភាក្សា​គ្នា​ ដើម្បី​ចែករំលែក​ចំណេះដឹង ​​បទពិសោធន៍ ​ក្នុង​ការ​អនុវត្ត​ ទាក់​ទិន​នឹង​ការថែទាំ​ ព្យាបាល​កុមារ ​និង​ទារក​។

លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​បន្ថែម​ថា ​សន្និសីទ​នេះ​ ធ្វើឡើង​ក៏​ដើម្បី​បង្កើន​ចំណេះដឹង ពង្រឹង​គុណភាព ​សមត្ថភាព​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ពិសេស​ ពង្រឹង​ការ​ទំនាក់ទំនង​រវាង​អ្នក​ផ្តល់​សេវា​សុខាភិបាល​ទាំងអស់ ​ក្នុង​ប្រព័ន្ធ​ការងារ​ ដែល​ទាក់ទង​គ្នា​ ដើម្បី​ការ​អភិវឌ្ឍ និង​ការ​រីកចម្រើន​ទាំងអស់គ្នា ​ក៏ដូចជា ​ចែករំលែក​បទ​ពិ​សោ​ធន៍​ថ្មីៗ​ទាន់​ហេតុការណ៍ ​អំពី​សុខុមាលភាព​ទារក កុមារ​ក្នុង​ប្រទេស​កម្ពុជា ​និង​សកលលោក​។​

លោក​វេជ្ជបណ្ឌិត​ បាន​បន្ត​ថា ​«​ក្នុងថ្ងៃនេះ​ យើង​មិន​ត្រឹមតែ​ស្វែងយល់​ អំពី​ការថែទាំ​ ព្យាបាល​ប៉ុណ្ណោះ​ទេ ​ថែមទាំង​បាន​ប្រៀប​ពី​តួនាទី​ក្នុង​ការ​ទទួលខុសត្រូវ​របស់​អ្នក​វិជ្ជាជីវៈ​ ក្នុង​វិស័យ​សុខាភិ​បាល នូវ​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​គោលដៅ​យុទ្ធសាស្ត្រ​សកល​ថែមទៀត​។ ព្រោះថា បញ្ហា​សុខភាព​របស់​ទារក ​និង​កុមារ​ គឺជា​ការទទួលខុសត្រូវ​របស់​យើង​ទាំង​អស់​គ្នា​»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម