Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​ដល់​កន្លែង​ទីតាំង​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្ដែតទឹក ខណៈ​មាន​ការ​ស្នើ​សុំ​ពន្យារ​ពេល​រក​ទីតាំង​ថ្មី

បានផុស

នៅ

អាជ្ញា​ធរខណ្ឌច្បារអំពៅ ដឹក​នាំ​ដោយ​លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ​ នៅ​ថ្ងៃទី ២ ខែ​មិថុនា ឆ្នាំ២០២១នេះ បាន​ចុះ​ពិនិត្យនិងចែកសេចក្តីជូនដំណឹងដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេ ក្នុងភូមិសាស្ត្រ​ខណ្ឌច្បារអំពៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរបស់អាជ្ញាធរ គឺធ្វើឡើង​អនុវត្តតាមស្មារតីនៃសេចក្តីជូនដំណឹង​របស់សាលារាជ​ធានី​ភ្នំ​ពេញ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀប​រយលើ​ផ្ទៃ​ទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅក្នុងយុទ្ធនាការថ្ងៃដំបូងនេះដែរលោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ​ចុះចុះ​ត្រួត​ពិនិត្យ​ណែនាំដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ចំនួន៣ទីតាំង រួមមាន​​មុខ​វត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែ ចិញ្ចឹមត្រី ផ្ទះបណ្តែត​ទឹកច្រើនជាងគេ ទីតាំងទី២ នៅមាត់ទន្លេបាសាក់ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ និង ទីតាំងទី៣ នៅចំនុចដៃទន្លេមេគង្គក្រោមស្ថិតក្នុងសង្កាត់ព្រែកឯងនិងសង្កាត់ក្បាលកោះ។

បន្ទាប់ពីបានអានខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងនិងបានស្តាប់ការពន្យល់បន្ថែមពីលោកអភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់​មិន​រៀប​រយ​លើផ្ទៃទន្លេ យល់ព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌច្បារអំពៅ តែ​សុំ​ពន្យាពេលថែមទៀតដើម្បីទុកពេលដើររកទីតាំងថ្មីដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែតទឹកចេញ ព្រោះនៅក្នុងបែ នីមួយៗសុទ្ធតែកូនត្រីទើបនិងដាក់ចូលចិញ្ចឹម។

ការស្នើសុំពន្យាពេល រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពររបស់​អ្នក​រស់​នៅលើទីតាំងទាំងអស់នេះ ត្រូវបានក្រុមការងារលើកយកមកពិចារណានិងសម្រេចនៅពេលក្រោយ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថ​លេ​ខា​ដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គឺទុក រយៈពេល១សប្តាហ៍​ឱ្យ​អ្នក​រស់​នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀប​រយលើ​ផ្ទៃទន្លេ​រុះរើ​ចេញ​ដោយ​ខ្លួនឯង បើមិនអនុវត្តតាមសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌនិងមានវិធានកា​រ​រដ្ឋបាល​ដោយ​មិនទទួលខុសត្រូវរាល់ការខូតខាតឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម