Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ដូនពេញ​បន្ត​ចុះបង្ក្រាប​ការបើក​អាជីវកម្ម​ដែល​មិន​ស្តាប់​តាម​ការណែនាំ​

បានផុស

នៅ

ដើម្បី​បញ្ចៀស​ការជួបជុំ​ប្រមូលផ្ដុំ​គ្នាច្រើន​នាក់​នាំ​ឲ្យ​មានការ​ចម្លង​មេរោគ​កូ​វីដ​-១៩ នោះ អាជ្ញាធរ​ខណ្ឌដូនពេញ​នៅ​យប់ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​០០​នាទី​ ដល់​ម៉ោង១១​និង​០០​នាទី​យប់ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ដឹកនាំ​កម្លាំង គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​អនុវត្ត​សេចក្តីសម្រេច​លេខ​១២១/២១​ស​.​ស​.​រ របស់​សាលា​រាជធានី​ភ្នំពេញ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​មូលដ្ឋាន​ក្នុង​សង្កាត់ ស្តីពី​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ និង​ការជួបជុំ​មនុស្ស​មិនឱ្យ​លើស​១៥​នាក់​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​០៣ ខែមិថុនា​ រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​មូលដ្ឋាន​ខណ្ឌ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះដែរ​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​នូវ​អាជីវកម្ម​និង ហាមឃាត់​ ក្លឹប​កម្សាន្ត​បារ​បារាំង និង​អាជីវកម្ម​ផ្សេងៗ​ទៀត​ដែល​ល្មើស​នឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ដើម្បី​ចូលរួម​ការងារ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន ក៏ដូចជា​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់ អនាម័យ និង​សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម