Connect with us

ព័ត៌មានជាតិ

លោក កាំង តុងងី ៖ ឥណទានថ្មីៗនៅតែរក្សាកំណើនវិជ្ជមាន មិនបានធ្លាក់ចុះនោះទេ

បានផុស

នៅ

ឥណទានថ្មីៗរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តរក្សាកំណើនវិជ្ជមាន មិនបានធ្លាក់ចុះនោះទេ ដែលជាសញ្ញាណវិជ្ជមានសម្រាប់ស្ថេរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅកម្ពុជា។ នេះបើយោងតាមលោក  កាំង តុងងី  ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  កាំង តុងងី  មានប្រសាសន៍ថា៖ «ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន ១,១១២ លានដុល្លា សម្រាប់អតិថិជន ១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុមានចំណែកអតិថិជន ៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។»

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង១២,៦ភាគរយ ស្មើនឹង៨,៤ពាន់លានដុល្លារ ក្នុងនោះឥណទានអតិថិជនបានកើនឡើង១២,៥ភាគរយ ស្មើនឹង៦,៨ពាន់លានដុល្លារ ដោយមាន១,៩លានគណនី។ ឥណទានទាំងនេះបានផ្ដល់ទៅកាន់វិស័យសេដ្ឋកិច្ចរួមមាន៖ ក្រុមគ្រួសារ៣១% ពាណិជ្ជកម្មនិងជំនួញ២០% កសិកម្ម១៨% សេវាកម្ម១៦% ដឹកជញ្ជូន៦% សំណង់៣,៨% និងផ្សេងៗ៣%។

ធនាគារជាតិនៃ​កម្ពុជា​ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បន្ត​រៀប​ចំធ្វើ​ឥណទាន​ឡើវិញ រហូ​ត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ២០២១នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម និង​សម្រាល​បន្ទុក​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩។ ក្រៅពីនេះ ធនាគារជាតិ​បន្ត​ការរក្សាអនុវត្ត​ប្រាក់​បម្រុង​កាតព្វកិច្ច​ក្នុង​អត្រា​៧%ដ​ដែល សម្រាប់គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

សម្រាប់សេដ្ឋវិទូជាន់ខ្ពស់IMF លោក Yasuhisa Ojima គោលនយោបាយបន្ធូរបន្ថយហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា រួមមានការបន្ទាបទុនបម្រុងរបស់ធនាគារឯកជន និងការអនុញ្ញាតឱ្យរៀបចំឥណទានឡើងវិញរហូតដល់ចុងឆ្នាំ២០២១នេះ នឹងបន្តជួយវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានស្ថេរភាព និងជួយជម្រុញវិស័យសេដ្ឋកិច្ចមួយចំនួនឱ្យរើបឡើងវិញជាបណ្ដើរៗ។ លោក Yasuhisa Ojima បញ្ជាក់ថា៖ «ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។»

គួរបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានទម្លាក់អត្រាប្រាក់បំរុងកាតព្វកិច្ចជារៀល និងជាដុល្លារអាមេរិកមកត្រឹម៧% ពីកម្រិត៨%សម្រាប់ប្រាក់រៀល និង១២,៥%សម្រាប់រូបិយប័ណ្ណបរទេស ដើម្បីផ្ដល់សន្ទនីយភាពបន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ប្រការនេះធ្វើឱ្យវិស័យធនាគារមានលទ្ធភាពបង្កើនឥណទាន និងផ្ដល់ការអនុគ្រោះនានាដល់អតិថិជនដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីដ១៩។

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា សមាជិករបស់សមាគមទាំង១១៤គ្រឹះស្ថានបានផ្តល់ការរៀបចំឥណទានឡើងវិញដល់អតិថិជនចំនួនជាង៣០ម៉ឺននាក់ ក្នុងទំហំឥណទានសរុបចំនួនជាង១,៤ ប៊ីលានដុល្លារ។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម