Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ថៃ​ចាប់បញ្ជូន​ពលករ​ជិត​២០​នាក់​ ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុ​ជា ខ​ណៈ​ពួកគេ​ឆ្លងដែន​មកពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ​

បានផុស

នៅ

ពលករ​ដែល​បាន​វិល​ពី​ប្រទេស​ថៃ​ជិត​២០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ការពា​រ​តំបន់​ព្រំដែន​ ​នាំខ្លួន​រួច​រៀបចំ​បញ្ជូន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ តាម​វិធានការ​ក្រសួងសុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​វរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៨១៧​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ផ្នែក​សឹក​រង ក៏ដូចជា​កម្លាំងយោធា​វរសេនា​តូច​៥៣៣​ បាន​ទទួល​ប្រជាពលរដ្ឋ​ចំនួន​១៦​នាក់​ ពី​ភាគី​យោធា​ថៃ​កងអនុសេនាធំ​កាលពី​ថ្ងៃ​ទី០៣​ ខែមិថុនា ​ឆ្នាំ​២០២១​ កន្លងមកនេះ​។

​ប្រភព​ខាងលើ​បន្ត​ថា ប្រជាពលរដ្ឋ​ជា​ពលករ​ទាំងអស់​ខាងលើ​នៅ​ថ្ងៃ​កើតហេតុ​ ពួកគេ​បាន​នាំគ្នា​ឆ្លងដែន​ដោយ​ថ្មើរជើង​ចេញពី​ប្រទេស​ថៃ ​ក្នុង​គោលដៅ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​កាត់​តាម​ចំណុច​ភូមិសាស្ត្រ​ភូមិ​ពោធិ៍​ជ្រៃ​ឃុំ​សិរី​មានជ័យ ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​ ក៏​ត្រូវ​យោធា​ថៃ​ឃាត់ខ្លួន​ហើយ​ប្រគល់​ឲ្យ​ភាគី​សមត្ថកិច្ច​កម្ពុជា​តែម្តង​។ ពលករ​ខ្មែរ​ ដែល​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​ហើយ​វិល​មក​កម្ពុជា​វិញ ​ត្រូវ​យោធា​ថៃ​ឃាត់ខ្លួន​សរុប​ចំនួន​១៦​នាក់​ ក្នុង​នោះ​បុរស​ចំនួន​៨​នាក់​ ស្ត្រី​និង​ក្មេង​តូច​ចំនួន​៨​នាក់​ផង​ដែរ​។

​ក្រោយ​ការសាកសួរ​អប់រំ​ណែនាំ​និង​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​កម្លាំង​ពាក់ព័ន្ធ​ បានប្រគល់​ពលករ​ខាងលើ​ទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ​ ដើម្បី​បញ្ជូន​បន្ត​ទៅកាន់​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​អនុវិទ្យាល័យ​កូនភ្នំ​៣២ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​បិទ​មន្ទីរសម្ភព អ៊ុក វ៉ា​រ៉ង់ នៅ​ក្រុង​កំពង់ចាម ក្រោយ​មានអ្នក​សម្រាល​កូននៅ​ទី​នោះ វិជ្ជមាន​កូ​វីដ​-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម