Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​ដាក់​ទីតាំង​២​កន្លែង​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ និង​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានប្រកាស​ដាក់​ទីតាំង​ចំនួន​២​កន្លែង មាន​សណ្ឋាគារ​ណាន​ហៃ​ភល អា​ផាត​មិន ដែល​មាន​ទីតាំង​ស្ថិតនៅ​វិថី​២​ឆ្នូ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ និង​អគារ​ស្នាក់នៅ​រួម ស៊ីន​ហ័ង​ឡឹ​ក ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣​សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​សេចក្តី​សម្រេច​លេខ ១៥៧/២១ សសរ និង​លេខ ១៥៦ /២១​សសរ ។​

​នៅក្នុង​សេចក្តីសម្រេច​នេះ ​របស់រ​ដ្ឋ​បាល​​ខេត្ត​ព្រះសីហនុ​នេះ៖

ប្រការ​១. ត្រូវ​បាន​កំណត់​ជា កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក និង ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

ប្រការ​២. អ្នកជំងឺ​កូ​វីដ​-១៩ ដែល​បាន​ព្យាបាល​ជាសះស្បើយ ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​លើក ត្រូវ​បន្ត​ធ្វើច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត​ នៅ​នឹង​ទីតាំង​ដូច​ក្នុង​ប្រការ​១​។

​ប្រការ​៣. ណែនាំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ឬ​ម្ចាស់​អគារ​ស្នាក់នៅ មាន​កាតព្វកិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដើម្បី​

– រៀបចំ​ទីតាំង​ខាងលើ​ឲ្យ​មាន​លក្ខណៈ​សមស្រប​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​ជា​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ ចំពោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ២​លើក​

– រៀបចំ​សំអាត​អនាម័យ បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​ទីតាំង និង​នៅ​ជុំវិញ​បរិវេណ​ទីតាំង​នោះ​ទាំងមូល​មុន​ពេល​យក​អ្នកជំងឺ​ទៅ​ព្យាបាល និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​បុគ្គលិក​ដែល​បាន​ព្យាបាល​ជាសះស្បើយ ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន ២​លើក​

-​ណែនាំ​ដល់​បុគ្គលិក និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែល​បម្រើការ​ក្នុង​ទីតាំង​នោះ​ដូចជា អ្នក​សំអាត​អនាម័យ អ្នក​ដាំ​ស្ល ឬ​សន្តិសុខ ….​។​ល​។ ឲ្យ​អនុវត្តបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ស្នាក់នៅ​ដាច់ដោយឡែក​ពី​កន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដាច់ខាត​មិនត្រូវ​ចេញទៅ​ខាងក្រៅ​បរិវេណ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមការងារ​ឡើយ​

– ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ក្រុមហ៊ុន​ប្រមូល​សំរាម​ដឹកជញ្ជូន​យកទៅ​ដុត​កម្ទេច​ចោល​។

​ប្រការ​៤. ក្នុងតំណាក់កាល​ព្យាបាល និង​ដំណាក់កាល​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ក្រោយពេល​ព្យាបាល​ជាសះស្បើយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​២​លើក អ្នកជំងឺ​កូ​វីដ​-១៩ និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ត្រូវអ​នុវត្ត​កាតព្វកិច្ច​ដូច​ខាងក្រោម​

– អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល​ ដែល​បាន​កំណត់​ដោយ​ក្រសួងសុខាភិបាល​

– មិន​ត្រូវ​ចាកចេញ​ពី​ទីកន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​គ្មាន​ការអនុញ្ញាត​ពី​មន្ត្រី​សុខាភិបាល​ជាដាច់ខាត​

– សហការ​ក្នុង​ការ​ផ្តល់ព័ត៌មាន​អំពី​ការប្រែប្រួល​សុខភាព​ប្រចាំថ្ងៃ​របស់ខ្លួន​ដល់​មន្ត្រី​សុខាភិបាល​និង​

– ត្រូវបំពេញ​កាតព្វកិច្ច​ផ្សេងទៀត​តាម​ការ​តម្រូវ​របស់​ម​ន្ត្រី​សុខាភិបាល និង​ការកំណត់​នៃ​ច្បាប់​។​

​អត្ថបទ៖ ស៊ុយ ចាន់​ធា

សូមចុចអាន៖ ​ខេត្តតាកែវបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ កាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម