Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ខេត្តកំពត​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាលខេត្តកំពត បាន​ដឹកនាំ​ឯកឧត្តម​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលស្រុក​ទឹកឈូ និង​អង្គភាព​ជំនាញ សរុប​ចំនួន​១៨​រូប ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​មាន​របៀបវារៈ ចំនួន ០៦ ដែល​ក្នុងនោះ​មាន​៖

១. ការរៀបចំ​រចនាសម្ព័ន្ធ​មន្ត្រីរាជការ​រដ្ឋបាល​ក្រុង និង​អង្គភាព​កងកម្លាំង​ទាំង​៣​ប្រភេទ របស់​ក្រុង​បូកគោ​

២. ការកំណត់​ទីតាំង​ជាក់លាក់​របស់​សាលាក្រុង​

៣. ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការងារ ដែល​ត្រូវ​ផ្ទេរ​ពី​រដ្ឋបាល​ស្រុក​ទឹកឈូ មក​រដ្ឋបាល​ក្រុង​បូកគោ​

៤. ការរៀបចំ​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រុង​

៥. ការប្រកាស​ចូលកាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ក្រុង និង​គណៈ​អភិបាលក្រុង​។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានផ្តល់​អនុសាសន៍​ជូន ឯកឧត្តម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល​ខេត្តកំពត និង​ឯកឧត្តម អគ្គនាយករង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នូវ​ការងារ​សំខាន់ៗ ដូចជា ការរៀបចំ​ស្នើសុំ​សមាសភាព​គណៈ​អភិបាល សមាសភាព​មន្ត្រីរាជកា​រ​តាម​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង កងកម្លាំង​ទាំងបី រៀបចំ​ប្លង់គោល​សម្រាប់​អាគារ​រដ្ឋបាល​ក្រុង និង​កិច្ច​ការសំខាន់ៗ​មួយចំនួនទៀត ដែល​ត្រូវ​ត្រៀម​សម្រាប់​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​បូកគោ និង​ការចូល​បំពេញការងារ​របស់​រដ្ឋ​បាល​ក្រុង​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម