Connect with us

ព័ត៌មានជាតិ

សម្តេច សាយ ឈុំ ផ្តល់​កិត្តិយស​ប្រទាន​ភ្លើង​បូជាសព​លោក ត្រាំ អ៉ីវតឹក

បានផុស

នៅ

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​កិត្តិយស​ប្រទាន​ភ្លើង​បូជាសព លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី​០៤​ ខែមិថុនា ​ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងឱកាស​ប្រកបដោយ​ក្តី​ខ្សឹកខ្សួល​រំជួលចិត្ត ដ៏​មហា​ក្រៀមក្រំ​នេះ លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានធ្វើ​ការអាន​ជីវប្រវត្តិ​សង្ខេប និង​វិយោគកថា ក្នុង​ពិធីបុណ្យ​ឈាបនកិច្ច​សព លោក​ត្រាំ អ៉ីវតឹក ទាំង​ក្តី​សង្វេគ​ដ៏​មហា​ធំធេង និង​ពោរពេញ​ដោយ​ក្តី​សោក​ស្តាយស្រណោះ​អាឡោះអាល័យ ជា​អនេកប្បការ​ចំពោះ​ការបាត់បង់ លោក ដែល​នេះ​ជាការ​បាត់បង់​ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ជា​ឥស្សរជន​ដ៏​ឆ្នើម​ដែល​បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា ស្មារតី ចូលរួម​បេសកកម្ម ដ៏​ថ្លៃថ្លា​ក្នុង​បុព្វហេតុ សន្តិភាព ការអភិវឌ្ឍ ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ មាតុភូមិ និង​សូម​លំឱនកាយ​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក ត្រាំ អ៉ីវតឹក សូម​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​លោក ត្រាំ អ៉ីវតឹក បានទទួល​មរណភាព នា​ថ្ងៃ​អង្គារ ៦​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០២:២៥​នាទី​រសៀល ក្នុង​ជន្មាយុ ៧៣​ឆ្នាំ ដោយ​រោគាពាធ​៕​

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម