Connect with us

ព័ត៌មានជាតិ

ក្មេង​ស្ទាវ​២​ក្រុម ​ណាត់​គ្នា​សងសឹក ឃាត់​ខ្លួន​៦នាក់ រងរបួសធ្ងន់ម្នាក់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​២​ក្រុម​មាន​គំនុំ​កន្លងមក​ទប់ចិត្ត​មិនបាន​កែន​គ្នា​លើក​ទៅ​សងសឹក​៦​នាក់​ប្រហែក​ដេក​គុក​ចំណែក​២​នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារតែ​បើកឆាក​ប្រយុទ្ធ​គ្នា​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​តារាង​បាល់ទាត់ ស្ថិត​ក្នុង​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី​យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា​ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រ​ង​គ្រោះ​១​ឈ្មោះ ទូច សាមឿន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ២​ឈ្មោះ ធៀង ថា នុ​ណ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៣​ឈ្មោះ គឹម យ៉ា​នុត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់ អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្តឹង​ជនសង្ស័យ​៦​នាក់​បង្ក​ហិង្សា​បាន​យក​ដំ​ថ្ម​ធំ​គប់​មកលើ​ពួកខ្លួន​បណ្តា​យ​ឲ្យ​របួសធ្ងន់​។

ក្រោយ​ពី​ទទួល​បាន​ព័​ត៌​មាន​ហើយ ​លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ក្រុង​១​ក្រុម​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៦​នាក់​១​ឈ្មោះ ឈន ឆា​នុ​ន ភេទ​ប្រុស ២​ឈ្មោះ សា​មុនី សុ​ធេ​ប ភេទ​ប្រុស ៣​ឈ្មោះ មាស វាសនា ភេទ​ប្រុស ៤​ឈ្មោះ ឈួ​យ ខាន់​ឈី​ត ភេទ​ប្រុស ៥​ឈ្មោះ ផាត សុភ័ក្ដ្រ​ភេទ​ប្រុស ៦​ឈ្មោះ ងួន ចាន់​រះ ភេទ​ប្រុស ហើយ​នាំមក​មក​អាវុធ​កាត់​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។

លោក យ៉ាន់ សុវណ្ណ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​ក្រោយពី​សាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៦​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ទាំង​៦​នាក់​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​ពិត​ប្រាកដ​ដោយសារ​មាន​គំនុំ​កន្លងមក​មិនអាច​ទប់ចិត្ត​បាន​។

ជន​សង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​អាវុធហត្ថ ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​ហើយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៣៤ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៤៣ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម