Connect with us

ព័ត៌មានជាតិ

​ប្រទះឃើញ​កាំភ្លើង​AK.47​ ចំនួន​០២​ដើម​ នៅ​ក្នុង​ស្ទឹង​សៀមរាប

បានផុស

នៅ

​កាំភ្លើង​ម៉ាក​AK.47​ចំនួន​០២​ដើម នៅមាន​គុណភាព​ប្រមាណ​ជា​៥០​ភាគរយ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បោះចោល​ក្នុង​ទឹកស្ទឹង​សៀមរាប សំណាងល្អ​ណាស់​ត្រូវ​បាន​កម្មករ​សំណង់​ម្នាក់​ ប្រទះឃើញ​ខណៈ​កំពុង​បង់សំណាញ់ ហើយក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ប្រទះឃើញ​នេះ​ គឺ​នៅវេលា​ម៉ោង​២១​និង​០០​នាទី​ថ្ងៃទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ស្ទឹង​សៀមរាប ស្ថិត​ក្នុង​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

មន្ត្រី​អាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​អាវុធ មានឈ្មោះ ដន ប្រង់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​សំណង់ បាន​មក​បង់សំណាញ់​តាម​មាត់​ស្ទឹង​ ក៏​ប្រទះឃើញ​អាវុធ​AK.47​ចំនួន​០២ដើម គ្រាប់​ចំនួន​២៨​គ្រាប់​ ដោយ​លេខ​កាំភ្លើង​ទី​១.​លេខ 56-29014182, ទី​២. លេខ 56-16165652​។ ​

សមត្ថកិច្ច​បញ្ជាក់​ថា ​មូលហេតុ​ដែល​ប្រទះឃើញ​អាវុធ​ទាំងនេះ គឺ​គាត់​បាន​ទៅ​បង់សំណាញ់​នៅក្នុង​ស្ទឹង​សៀមរាប​។ ​អាវុធ​ទាំងនេះ ​នៅ​មាន​គុណភាព​ប្រមាណ​ជា​៥០​ភាគរយ ហើយ​បច្ចុប្បន្ន​អាវុធ និង​គ្រាប់ ត្រូវ​បាន​កម្លាំង​យក​មក​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម