Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃ​០៣​មិថុនា​នេះ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ប្រមាណ​២​លាន​៤​សែន​នាក់​ហើយ ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

បានផុស

នៅ

​គិត​ត្រឹម​ថ្ងៃទី​០៣​មិថុនា​នេះ ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​ប្រមាណ​២​លាន​៤​សែន​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជំរុញឲ្យ​ពន្លឿន​នៃ​ចាក់​វ៉ាក់សាំង​នេះ ​ឲ្យបាន​លឿន​និង​បាន​គ្រប់គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ យ៉ាងយូរបំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​១៨​កុម្ភៈ រហូតមកដល់​ថ្ងៃទី​០៣ មិថុនា​ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​២៣៩៩២៧៧​នាក់​ហើយ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ខណៈ​កាល​ថ្ងៃទី​០២ មិថុនា ចាក់​បាន​ចំនួន​២៣៤៧៨៣៤ មានន័យថា សម្រាប់​ថ្ងៃ​០៣ មិថុនា ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥១៤៤៣​នាក់​។

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ លោក ឃួ​ង ស្រេង តែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជារឿយៗ និង​បាន​ជំរុញ​ឲ្យ​ ក្រុមការងារ ក្រុមគ្រូពេទ្យ​និង​អាជ្ញាធរ​ដែនដី សម្រុក​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន និង​បាន​គ្រប់គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ យ៉ាងយូរបំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ ស្របតាម​ការ​កំណត់រ​បស់​រាជរដ្ឋាភិបាល ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម