Connect with us

ព័ត៌មានជាតិ

គ្រាប់មីន​សញ្ញា​លេខបូក​ជាច្រើន​គ្រាប់​ប្រជាកសិករ​ប្រទះឃើញ​នៅក្នុង​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​ក្តៅ​ក្នុងស្រុក​រតន​មណ្ឌល

បានផុស

នៅ

បាត់ដំបង ៖ ប្រជាកសិករ​បាន​ប្រទះឃើញ​គ្រាប់មីន​សញ្ញា​លេខបូក​ជាង​១០​គ្រាប់​កប់​នៅ​នឹង​ដីចម្ការ​ក្នុង​តំបន់​អតីត​សមរភូមិ​ប្រយុទ្ធ​គ្នា​ក្តៅ​ដែល​គ្រាប់មីន​ទាំងនេះ​ខាង​សមត្ថកិច្ច​ជំនាញ​ថា​ នៅ​មាន​គុណភាព​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក​សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​បានបញ្ជាក់​ឲ្យ​ដឹង​ថា យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់​ខាងលើ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ​ខ​ណៈ​ពេល​ដែល​គាត់​ភ្ជួរ​ដី​ធ្វើ​ចម្ការ​នៅ​លើ​ថ្នាល​ចាស់​ក្បែរ​ទីទួល​ដើម្បី​បន្ត​ការដាំដុះ​ដូច​រាល់​រដូវ​កាល​។

ប្រភព​ដដែល​បន្តថា តំបន់​ដែល​ប្រជាកសិករ​ប្រទះឃើញ​គ្រាប់មីន​កប់​នៅក្នុង​ដី​នេះ​ឋិត​នៅ​ត្រង់​ចំណុច​ភូមិ​ជី​ប៉ាង​ឃុំ​ផ្លូវ​មាស​ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។ ​ជាទី​តាំង​ចាស់​អតីត​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ក្តៅគគុក​ដែល​លោក​ធ្លាប់​ឈរជើង​ការពារ​បូរណភាព​ដែនដី​នៅ​អំឡុង​រវាង​ឆ្នាំ​១៩៨៨​កន្លងមក។

មន្ត្រី​នគរបាល​ដែល​ជាប់​ប្រវត្តិ​ការពារ​តំបន់​ប្រទាញប្រទង់​រូបនេះ​បាន​បន្តថា​ គ្រាប់មីន​ដែល​ប្រជាកសិករ​ប្រទះឃើញ​ដែល​ជា​សំណល់​ពី​សម័យ​សង្គ្រាម​ជា​យូរ​មកនេះ​មាន​សរុប​ចំនួន​១២​គ្រាប់​វា​ជា​ប្រភេទ​គ្រាប់​៧២A​និង​ហៅ​ម្យ៉ាង​ទៀតថា​មីន​ស្គរ​ឬ​មីន​សញ្ញា​លេខបូក​។

ក្រោយពី​កម្លាំង​មូលដ្ឋាន​ទទួលបាន​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​ញៀ​.​ហឿន​អាយុ​៥៩​ឆ្នាំ​លោក​ក៏បាន​នាំ​កម្លាំង​ជំនាញ​ចុះទៅពិនិត្យ​ជាក់ស្តែង​ដើម្បី​សហការ​ជាមួយ​មន្ត្រី​អង្គភាព​CMAC​រំដោះ​បោសសម្អាត​ហើយ​យកទៅ​កម្ទេចចោល​តាម​បច្ចេកទេស​នៅពេល​ក្រោយ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម