Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ខ្វះខាត៤២៦គ្រួសារ រស់នៅ​ឃុំ​ត្រពាំង​សាប ទទួល​អំណោយ​ពី​អភិបាល​ខេត្តតាកែវ​

បានផុស

នៅ

លោក សួង ចាន់ថន មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​នាំយក​អំណោយរបស់ឯកឧត្តម អ៊ូច ភា អភិបាលនៃ​គណៈ​អភិបាល​ខេត្តតាកែវ សម្រាប់​ផ្ដល់ជូន​ពលរដ្ឋដែលមាន​ជីវភាព​ខ្វះខាតសរុប៤២៦ គ្រួសារ រស់នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ដោយមាន​ការចូលរួម​ពី​លោក គឹម សុខ សមាជិក​ក្រុមប្រឹក្សា​ស្រុក​បាទី លោក ពេ​ជ ឌឿ​ង សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក តែ ឆុន អធិការរង​នគរបាល​ស្រុក លោក ពេ​ជ សា​រ៉ា មេឃុំ​ត្រពាំង​សាប លោក លោកស្រី​ក្រុមប្រឹក្សាឃុំ អ្នកស្រី គឹម សោ​ភ័​ណ្ឌ ស្មៀនឃុំ លោក ប៉ែន ង៉ែត មេភូមិ​ពូន​ភ្នំ ព្រមទាំង លោក អាំ សា​ម៉ៃ រង​ភូមិ ផងដែរ កាលពី​រសៀល​ថ្ងៃ អង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួង ចាន់ថន មេធាវី​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ថែរក្សា​សុខភាព និង​ការរស់នៅ ឱ្យមាន​អនាម័យ ឧស្សាហ៍​លាងដៃ​និង​សាប៊ូ អាល់កុល និង​ពាក់​ម៉ាស់​ឲ្យបាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ពេល​ចេញទៅ​ក្រៅ​ផ្ទះ មិនត្រូវ​ជួបជុំ​គ្នាច្រើន ជាពិសេស​មិនត្រូវ​នាំគ្នា​ផឹកស៊ី ដែលនាំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង​នោះទេ​។​

លោក សួង ចាន់ថន បន្តទៀតថា អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មានការ​កើនឡើង យ៉ាងខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ចំនួន​អ្នកស្លាប់​ក៏មាន​ការកើនឡើង​ផងដែរ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ឲ្យបាន​ខ្ពស់ អំពី​បញ្ហា​នេះ ជៀសវាង ការអនុវត្ត​ផ្ទុយ​ពី​ការណែនាំ​របស់​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន និង​ក្រសួងសុខាភិបាល​ជាពិសេស គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ វិធានការ ៣​ការពារ និង ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សូមបញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ផ្ដល់ជូន ដល់​បងប្អូន​ប្រជាពលរដ្ឋសរុប៤២៦ គ្រួសារ រស់នៅ​ភូមិ​ពូន​ភ្នំ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​: អង្ករ ២០ គីឡូ​ក្រាម មី ០១ កេស ទឹក​សុទ្ធ ០១ កេស ត្រីខ ០១ យួរ ទឹកត្រី ០១ យួរ ម៉ាស់ ០១ ប្រអប់ និង​សាប៊ូ ០២ ដុំ ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម