Connect with us

ព័ត៌មានជាតិ

​ត្រីមេពូជសេសសល់​ អាច​ងាប់​អស់​ពី​បឹងពារាំង បើ​សង្រ្គោះ​មិនទាន់ទេ​នោះ

បានផុស

នៅ

ខេត្តសៀមរាប៖ បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំ ធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំង បានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។ 

ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូល​ទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំង ចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ។ យប់ថ្ងៃទី០៣ ខែមិថុនាមានងាប់តិចតួច តែយប់ថ្ងៃទី០៤មិថុនា ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើអោយត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសារកត្តាអាកាសធាតុក្តៅខ្លាំងធ្វើអោយទឹករីងហួតលឿន។

លោកគង់ មង្គល អោយដឹងទៀតថា កន្លងមកសហគមន៍បានស្នើសុំទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ជីកជាស្រះក្នុងបឹងនេះ ដើម្បីរក្សាទឹកក្នុងការអភិរក្សត្រីមេពូជដែរ។ តែដោយសារលិខិតដឹកជញ្ជូនអាចម៍ដីចេញមានការយ៉ឺតយ៉ាវ ទើបមិនអាចបន្តជីកទៀតកើត ហើយខ្វះទឹកក្នុងការសង្គ្រោះត្រីបែបនេះ។

លោកបញ្ជាក់ថា ប្រសិនបើនៅតែបែបនេះ ត្រីមេពូជ និងហ្វូងសត្វស្លាបទឹក អាចបន្តងាប់ថែមទៀតជាមិនខាន។ តែលោករំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងជួយពន្លឿនក្នុងការផ្តល់លិខិតដឹកអាចម៍ដីចេញ ដើម្បីបានបន្តជីកស្តារបឹងនេះទៀត។

លោកពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងដែរថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូល ដើម្បីសង្គ្រោះបឋម។ ក្នុងករណី ជួយមិនបាន(ខ្វះទឹក)នោះ នឹងសុំគោលការពីសាលាក្រុង ប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត។ បើមិនចឹងទេ ត្រីមេពូជអាចងាប់បន្តរហូតដល់អស់ពីបឹងក៏ថាបាន។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម