Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​បើក​វគ្គ​បណ្តុះបណ្តាល​ពិសេស​ដល់​កម្មករនិយោជិត​ព្យួរការងារ​និង​បាត់បង់​ការងារ​ដោយ​កូ​វីដ​១៩

បានផុស

នៅ

​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​កម្មករនិយោជិត​ដែល​បាន​ព្យួរការងារ​និង​បាត់បង់​ការងារ​ធ្វើ​ដោយសារ​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វី​១៩​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ចុះឈ្មោះ​ចូលរៀន​នៅតាម​គ្រឹះស្ថាន​អប់រំ​បច្ចេកទេស​និង​វិជ្ជាជីវៈ​នានា​ដើម្បី​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១​ដោយ​ឥតគិតថ្លៃ​។

តាមរយៈ​សេចក្តីជូនដំណឹង​ស្ដីពី​ការចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១​វគ្គ​ពិសេស​សម្រាប់​កម្មករនិយោជិត​ចុះ​ថ្ងៃទី​១៦​វិច្ឆិកា​នេះ លោក​បណ្ឌិត អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ក្រសួង​នឹង​រៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល​សញ្ញា​ប​ត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​១​ដែលជា​វគ្គ​ពិសេស​មាន​រយៈពេល​៤​ខែ​រៀន​ព្រឹក​និង​ល្ងាច​ដោយ​ឥតគិតថ្លៃ​លើ​មុខជំនាញ​បច្ចេកទេស​បច្ចេកទេស​និង​វិជ្ជាជីវៈ​មួយចំនួន​សំខាន់ៗ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ក្នុងកំឡុងពេល​បណ្តុះបណ្តាល​សិក្ខាកាម​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​២០​ម៉ឺន​រៀល​ក្នុង​មួយខែ​សម្រាប់​ចំណាយ​លើ​ការហូបចុក​និង​ស្នាក់នៅ​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ កម្មករនិយោជិត​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​សៀវភៅ​ការងារ​និង​ប័ណ្ណ​សម្គាល់​កម្មករនិយោជិត​ខ្មែរ​កាត​សម្គាល់​ខ្លួន​និង​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ដើម្បី​ធ្វើការ​ចុះឈ្មោះ​ចូលរៀន​នៅតាម​គ្រឹះស្ថាន​អប់រំ​របស់​ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម