Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​មនុស្ស​ស្លាប់​នៅ​ក្រោម​សំណង់​ស្ទាក់​ទឹក បាត​ស្ទឹង​សង្កែ សង្ស័យ​ជា​អំពើ​ឃាតកម្ម​

បានផុស

នៅ

​សព​បុរស​ម្នាក់​ដែល​មាន​នាទី​ជា​អ្នក​បើក​រថយន្ត​ដឹក​ដី ត្រូវ​បាន​គេ​ប្រទះឃើញ​ដេកស្លាប់​ ​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម នៅ​លើ​បេតុង​បាត​ស្ទឹង ដែល​ជា​ចំណុច​សំណង់​ស្ទាក់​ទឹកស្ទឹង​សង្កែ ដែល​ធ្វើឲ្យ​ប្រភព​ជាច្រើន​មានការ​សង្ស័យថា អាច​ជា​អំពើ​ឃាតកម្ម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ភ្ញាក់ផ្អើល​នេះ ​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុច​សំណង់​ស្ទាក់​ទឹក​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្នា​ពីមុខ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បន្ទាប់ពី​បានឃើញ​សព​បុរស​ម្នាក់ដេកស្លាប់​ នៅក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់ ដែល​បុរស​នោះ​មានឈ្មោះ វង់ ដា​រ៉ា ហៅ​វិចិត្រ អាយុ៣០​ឆ្នាំ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ជ្រះ ឃុំ​ស្វាយ​ជ្រះ ស្រុក​ឈ្នួល ខេត្តក្រចេះ មានមុខរ​បរជា​អ្នក​បើករថយន្ត​ដឹក​ដី​នៅក្នុង​ការដ្ឋាន​នេះ។​

​ក្រោយពី​កម្លាំង​ជំនាញ​ខេត្ត​ចុះ​ទៅពិនិត្យ​ជាក់ស្តែង គឺ​សង្កេត​ឃើញថា សព​មាន​ស្លាកស្នាម​ដាច់​រលាត់​ទៅលើ​រាងកាយ ពិសេស​នៅត្រង់​ក្បាល​និង​លើ​ផ្ទៃមុខ ដោយ​សព​មាន​សភាព​ដេកស្លាប់​ផ្កាប់មុខ​ទៅលើ​បេតុង​បាត​ស្ទឹង និង​មាន​ឈាម​ជោកជាំ បន្ទាប់ពី​បាន​ផ្ងារ​សព​ឡើង​គឺ​ឃើញថា ខោជើងវែង​ដែល​សព​ស្លៀក គឺ​គេ​បាន​រូត​ខោ​បើក​ហើយ​ព្រមទាំង​បាន​បញ្ចេញ​លិង្គ​មក​ខាងក្រៅ​ខោ​លី​អូ​បន្ថែម​ទៀត។​

​តាម​ការសន្និដ្ឋាន​ជាបឋម គឺ​លោក​ស្នង​ការរង លឹម ពុទ្ធិ​ឡា បាន​លើកឡើង​ថា អាច​ជា​ការ​ឈរ​នោម​ភ្នាក់​ស្នៀត ព្រោះ​កាលពី​យប់​ថ្ងៃ​ទី​៤ បុរស​រូប​នេះ​មានការ​ផឹក​ស៊ី​ស្រវឹង ដែល​គេ​សង្ស័យ​ថា អាច​ដើរ​ទៅលើ​សំណង់​ដើម្បី​នោម ប៉ុន្តែ​ជា​ចៃដន្យ​ច្រត់​ខុស​បង្កាន់ដៃ ​បណ្តាល​ឲ្យ​ធ្លាក់​មក​បាត​ស្ទឹង​តែ​ម្តង ដែល​មាន​កម្ពស់​រហូតដល់ ១០,៦០ ម៉ែត្រ​ឯណោះ ទើប​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង។​

​ទោះបីជា​ការ​សន្និដ្ឋាន​បែបនេះ​ក៏ដោយ ក៏​សមត្ថកិច្ច​នៅ​តែ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​ឲ្យ​បញ្ហា​នេះ​កាន់តែច្បាស់​ថា វា​មិន​មែន​ជា​អំពើ​ឃាតកម្ម៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម