Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌី​ន​ ៖​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី B.1.617​មាន​ប្រភព​មកពី​ឥណ្ឌា​៤​ករណី​ហើយ

បានផុស

នៅ

ភ្នំពេញ​ ៖ លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​៥​មិថុនា​ថា ​រហូតមក​ដល់ពេលនេះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី B.1.617​ដែលមាន​ប្រភព​ជា​លើកដំបូង​មកពី​ប្រទេស​ឥណ្ឌា​នេះ​ចំនួន​៤​ករណី​ហើយ​ក្នុងនោះ​មាន​១​ករណី​បាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែមេសា​កន្លងទៅ​។

លោក ស្រី បាន​បន្តទៀតថា​វីរុស​បំប្លែង​ថ្មី B.1.617 ដែល​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា គឺមាន​ភាព​ឆ្លង​ខ្លាំង​ជាង និង​គ្រោះថ្នាក់​ខ្លាំង​ជាង ហើយ​ជា​ប្រភេទ​វីរុស​ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​បំផុត ខណៈ​វីរុស​បំប្លែង​ថ្មី B.1.617 គ្រោះថ្នាក់​ជាង វីរុស​ដែល​មិនទាន់​បំប្លែង​ខ្លួន ហើយ​សម្រាប់​កម្ពុជា​បាន​រកឃើញ​វីរុស​នេះ ចំនួន ០៤​ករណី​មកហើយ ដោយ​ករណី​ទី​១ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​កាលពី​ខែមេសា​កន្លងមក​។

លោកស្រី បាន​បន្ថែម ថា ការ​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617 លើ​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​នេះ គឺជា​ការ​បារម្ភ​មួយ ព្រោះថា​វា​អាច​នឹង​ចរាចរ​លឿន​ជាង​អ្វី​ដែល​យើង​រំពឹងទុក​។ ហេតុ​ដូច្នេះហើយ យើង​ត្រូវតែ​ចាត់វិធានការ​ការពារ​ភ្លាមៗ និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ការពារ​ការចម្លង​វីរុស​បំប្លែង​ថ្មី​នេះ​។

យ៉ាងណាក៏ដោយ លោក ស្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​អនុវត្ត​វិធាន​ការដែល​ដាក់ចេញ​ដោយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ “៣​ការពារ និង​៣​កុំ​” ជា​បន្តទៀត រួម​ជាមួយនឹង​វិធានការ​ផ្សេងៗ​ទៀត ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល​ដើម្បី​កាត់ផ្តាច់​ការចម្លង​ពី​បុគ្គល​មួយ​បន្តទៅ​បុគ្គល​មួយទៀត​។

បន្ទាប់ពី​មាន​ពលករ​ខ្មែរ​មកពី​ថៃ​ឆ្លង​វីរុស​បំប្លែង​ថ្មី B.1.617 ក្រសួងសុខាភិបាល​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ជាមួយ​អភិបាល​រាជធានី​ខេត្ត​ដែល​ដឹក​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ទទួល​ការណែនាំ​ថ្មី។

បើតាម​មន្ត្រីរដ្ឋបាល​ខេត្តកំពង់ចាម ដែល​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះបាន​ឱ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​នោះ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើ​ការណែនាំ​ភ្លាមៗ ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏ដូចជា​គ្រប់​អង្គភាព​សុខាភិបាល​ទាំងអស់ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​ប្រតិបត្តិ ស្តង់ដារ​បច្ចេកទេស ការពារ​ការ​ចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ដោយ​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដោយឡែក​ពីគ្នា និង​បន្ត​ការស្រាវជ្រាវ​ដោយ​ហ្មត់ចត់ លើ​ករណី​ដែល​សង្ស័យ ឬ​ពាក់ព័ន្ធ​ទៅនឹង​ការចម្លង​បន្ត​គ្នា​ផ្សេងៗ​ទៀត នៅតាម​ទីតាំង​ដែលមាន​ការរកឃើញ​ក​រ​ណី វិជ្ជមាន​វីរុស​កូ​វីដ​-១៩​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ម្សិលមិញ បាន​ប្រកាស​រកឃើញ​វីរុស​បំប្លែង​ថ្មី B.1.617 លើ​ពលរដ្ឋ​កម្ពុជា​ចំនួន ០៣​នាក់ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ តាម​ច្រក​ផ្លូវគោក ហើយ​អ្នក​វិជ្ជមាន​វីរុស​ប​ម្លែ​ង​ថ្មី​ទាំង ៣​នាក់​នេះ បាននិងកំពុង​សម្រាក​ព្យាបាល​ដាច់ដោយឡែក​ពីគ្នា នៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ទីរពេទ្យ​នៅ​ខេត្តបាត់ដំបង​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម