Connect with us

ព័ត៌មានជាតិ

លោក បណ្ឌិត អ៊ិត​សំហេង​ ៖​ ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​តែងតែ​រួមរស់​ជាមួយ​ប្រជាជន​គ្រប់​កាល​វេលា​មិនដែល​រត់ចោល​ប្រជាជន​ខ្លួន​ឡើយ

បានផុស

នៅ

​ភ្នំពេញ​ ៖ ​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​សមាជិក​គណៈ​កម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង បានលើកឡើង​ពី​គុណបំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះ​ប្រ​ទស​ជាតិ និង​ប្រជាជន​ពី​ភ្នក់ភ្លើងសង្គ្រាម ឲ្យ​រស់រានមានជីវិត និង​បាន​បន្ត​ពួតដៃ​កសាង​ខឿនសេដ្ឋកិច្ច​ជាតិ​ឲ្យ​មានការ​រីកចំរើន​ជា​លំដាប់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​កែសម្រួល និង​តែងតាំង​សមាសភាព​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ០៥ ខែមិថុនា នេះ លោក រដ្ឋមន្ត្រី អ៊ិត​សំហេង​បាន​បន្តថា «​ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា តែងតែ​រួមរស់​ជាមួយ​ប្រជាជន​គ្រប់​កាល​វេលា ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​មិន​រត់ចោល​ប្រជាជន​ខ្លួន​ឡើយ​»​។

លោក រដ្ឋមន្ត្រី បាន មានប្រសាសន៍​បន្តទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាជន​ក្នុង​ការបន្ត​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ទូទៅ។

លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ក៏បាន​លើកឡើង​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ គឺ​ពិត​ជាមាន​អត្ថន័យ​ដ៏​ធំធេង​ក្នុង​ការកំណត់​នូវ​ប្រៀប​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សំដៅ​បន្ត​ឆ្ពោះទៅ​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សកល​នា​ឆ្នាំ​២០២៣ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​អាច​រក្សាបាន​នូវ​តួនាទី​ដ៏​ឧ​ត្តុ​ង​ឧត្ត​ម​ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​និរន្តរ៍។

ក្នុង​ឱកាស​នោះដែរ លោក ហៃ ហ៊ុន​ឡេង ដែល​ទទួលបាន​ការតែងតាំង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​២ ក៏បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ដោយបាន​ទទួល​នូវ​សេចក្តីទុកចិត្ត និង​ការប្រគល់​ភារកិច្ច​ដ៏​ថ្លៃថ្លា ពី​សំណាក់​លោក ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​បឹង​កេងកង ក្នុងការ​ចូលរួមចំណែក​ដឹកនាំ កសាង និង​ពង្រឹង​សកម្មភាព​គណបក្ស​នៅក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​២​។

ដើម្បី​ជា​សក្ខីភាព ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​នៃ​ការប្រគល់​ភារកិច្ច​ថ្មី និង​ក្នុង​ស្មារតី​ដ៏​មុតមាំ ក្រុមការងារ​បាន​ប្តេជ្ញា ក្នុងការ​សម្រេច​ភារកិច្ច​ជូន​គណបក្ស ជាពិសេស​នៅ​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​២ ដោយ​ប្តេជ្ញា បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​ពេលវេលា ដើម្បី​អនុវត្ត​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ប្រកបដោយ​ការយកចិត្តទុកដាក់ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រក្សាបាន​នូវ​ភាព​ឈ្នះ​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម