Connect with us

ព័ត៌មានជាតិ

លោក ងួន ទ្ធី​រិ​ទ្ធ ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ស្រុក​អន្លង់វែង បាន​ដឹកនាំ​ក្រុមការងារ​យុវជន ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​និង​ពិការ​ជើង

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ​ឆ្នាំ​២០២១​នេះ ក្រុមការងារ​យុវជន​បក្ស​ស្រុក​អន្លង់វែង​ចំនួន​០៧​នាក់ ដឹកនាំ​ដោយ​លោក ងួន ទ្ធិ​រិ​ទ្ធ ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ស្រុក​អន្លង់វែង បាន​ចុះសាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​ពិការ​ជើង​ទៀតផង ដែលមាន ឈ្មោះ ឯក គង់ ភេទ ស្រី អាយុ ៦៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ បច្ចុប្បន្ន​រស់នៅ ភូមិ​ថ្នល់​ថ្មី ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​យុវជន​បក្ស​ស្រុក បាន​នាំយក​រទេះ​ពិការ និង អំណោយ​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម សមាជិក​អចិន្ត្រៃយ៍​គណៈកម្មការ​ក​ណ្ដា​ល ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អំណោយ​របស់​ក្រុមការងារ​យុវជន​បក្ស​។

ក្នុងនោះ​សម្ភារៈ​ផ្តល់ជូន​រួមមាន – រទេះ ០១

– ថវិកា​ចំនួន ១៥០ ០០០៛

– អង្ករ ២៥​គីឡូក្រាម​

– មី​ខ្លាឃ្មុំ​១​កេះ​

– ថ្នាំពេទ្យ បី​មុខ​

-​ទឹក​សុទ្ធ​១០​យួរ​

– ទឹកត្រី ០១​យួរ​

– សាប៊ូ​បោក​ខោអាវ ១​កញ្ចប់​

– ច្រាស​និង​ថ្នាំដុះធ្មេញ ចំនួន​០២

​សរុបថ​វិកា ចំនួន ២៩៥ ០០០ រៀល​ (​ម្ភៃ​ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​រៀល​គត់​)៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម