Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ កងកម្លាំងត្រូវអនុវត្តដាច់ខាត «៣ការពារ និង៣កុំ»នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងនូវការដាក់ចេញបទបញ្ជាដល់កងកម្លាំងរាជអាវុធហត្ថទូទាំងរាជធានីទាំងអស់ ត្រូវតែអនុវត្តដាច់ខាត «៣ការពារ និង៣កុំ»នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនិងឆក់យកអាយុជីវិតដ៍កាចសាហាវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារ តាមប្រព័ន្ធ Online ( Google Meet)នាពេលកន្លងមកថ្មីៗនេះ ដើម្បីរក្សារសន្តិសុខសុវត្តិភាពជូនពលរដ្ឋ ពិសេសល្បាតការពារគ្រប់តំបន់ធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកវិជ្ជមានកូវីដ១៩។

ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យការងារជាច្រើនត្រូវផ្លាស់ប្តូរ មកអនុវត្តតាមបែបគន្លងថ្មី ដែលតម្រូវឱ្យអង្គភាពនីមួយៗត្រូវតែបត់បែនតាមជាចាំបាច់។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ត្រូវក្រើនរំលឹកដល់សមាជិករបស់ខ្លួនគ្រប់រូប។ កម្លាំងអាវុធហត្ថត្រូវប្រឹងប្រែងបន្តរួមចំណែកអនុវត្តបេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀត ដោយឥតរុញរា ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម