Connect with us

ព័ត៌មានជាតិ

ម្ចាស់​​អាជីវកម្ម​ក្នុងខណ្ឌដូនពេញ​បាន​អនុវត្តតាមការណែនាំ​របស់អាជ្ញា​ធរ​​

បានផុស

នៅ

ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក សុខ ពេញ​វុ​ធ អភិបាលនៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅ​យប់ទី​៥ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ល្មើ​សនឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល​ជាក់ស្តែង​ពិនិត្យឃើញថា​ ម្ចាស់​អាជីវ​កម្មបាន​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយបាន​បិទ​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន និង​បាន​បន្តធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​មួយចំនួន​ឲ្យ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ឲ្យ​បាន​ខ្ជាប់ខ្ជួន​រហូតដល់​មាន​គោលការណ៍​ថ្មី ។​

ជាមួយគ្នា​នោះ​ដេរ​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ក្រើនរំលឹក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​វិធាន ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​វិធាន​នានា​របស់​ក្រសួងសុខាភិបាលឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម