Connect with us

ព័ត៌មានជាតិ

ស្រវឹងស្រាចុះមុជទឹកទន្លេ ពេលប្ដីទៅមើល ឃើញស្លាប់បាត់

បានផុស

នៅ

​ស្ត្រី​ម្នាក់​ផឹកស្រា ​និង​ហូបបាយ​ជាមួយ​ប្តី​ ហើយក៏​នាំគ្នា​ចុះ​មុជទឹក​ទន្លេ​ពេល​ប្តី​ឡើង​មុន​បន្តិច​ស្រាប់​តែ​ប្រពន្ធ​​លង់​ស្លាប់បាត់។​

នគរបាល​នៃ​អធិការនគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា​ ករណី​មនុស្ស​លង់ទឹក​ស្លាប់​នោះបាន​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​ទឹក​ទន្លេសាប​ត្រើយ​ខាងលិច ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​ទី​២ សង្កាត់​ផ្សារកណ្ដាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សពជនរងគ្រោះមាន​ឈ្មោះ ទូ​ន សុផាន ភេទ​ស្រី ឆ្នាំ​កំណើត​០២.០២.១៩៨៧ មុខរបរ​អ៊ុតសក់ ទី​កន្លែង​កំណើត ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

បើតាម​ការបំភ្លឺ​របស់​ឈ្មោះ យ៉​ត ផល ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៩ ទីកន្លែង​កំណើត​ស្រុក​មោង​ឫស្សី ខេត្តបាត់ដំបង មុខរបរ​សន្តិសុខ​(​ប្ដី​សព​)​ បាន​បំភ្លឺថា ​កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១​ វេលា​ម៉ោង​០៩​និង​៤០​នាទី​ ជនរងគ្រោះ​បាន​យក​បាយ​មកឲ្យគាត់ហូប​នៅ​កន្លែងគាត់យាម ពេល​កំពុង​ហូបបាយ​ជាមួយគ្នា​ ប្រពន្ធចង់​ហូប​ស្រា​ រូបគាត់បាន​ទៅ​ទិញ​ស្រា​ចំនួន​កន្លះ​លីត្រ​ ឲ្យ​ប្រពន្ធហូប​បន្ទាប់មកប្រពន្ធក៏​សុំ​គាត់ចុះទៅ​មុជទឹក​ទន្លេ ហើយគាត់ក៏បាន​ជូនប្រពន្ធទៅដល់​ច្រាំងទន្លេ​ ​ហើយក៏​បាន​មុជទឹក​ទន្លេ​ជាមួយគ្នា មួយសន្ទុះគាត់​ក៏បាន​ឡើងមក​មុន​ ព្រោះ​ប្រញាប់​យក​ឯកសណ្ឋាន​សន្តិសុខ​ទៅ​បោក ហើយត្រឡប់​មក​អ​ង្គុយ​លេង​ក្បែរ​កន្លែងគាត់ធ្វើការ​វិញ​។ ដោយ​បាត់​ប្រពន្ធ​យូរ​ពេកគាត់ក៏បាន​ដើរ​ទៅរក​ ពេលទៅ​កន្លែងកើតហេតុ​ស្រាប់តែ​ឃើញ​ប្រពន្ធ​គាត់​ផ្កាប់មុខ​ក្នុង​ទឹក​ជាប់​នឹង​ថ្ម រួចគាត់ក៏បាន​ឈោង​លើក​ចេញពី​ទឹក​ ហើយរ​ត់មករាយ​ការណ៍ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ជ្រាប​តែម្តង​។​ បុរសជាប្តី​បញ្ជាក់ថា ​ប្រពន្ធ​គាត់ជា​មនុស្ស​ដែល​ញៀន​ស្រា​ជាប្រចាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពី​កើតហេតុកម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​បាន​ចុះ​ដល់ទីតាំងកើតហេតុ រួច​រាយការណ៍​ជូន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ យក​សំណាក​ និង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើតគណៈ​កម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​និង​កន្លែងកើតហេតុ​។​

ក្រោយ​ចុះ​ដល់​កន្លែងកើតហេតុ និង​ឆ្លងតាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា សពជនរងគ្រោះស្លាប់​ដោយ​លង់ទឹក​។

បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់ឲ្យ​បងស្រី​បង្កើត​ឈ្មោះ​ ទូ​ន សុ​ភី ភេទ​ស្រី អាយុ​៥០​ឆ្នាំ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម