Connect with us

ព័ត៌មានជាតិ

ភ្លៀង​លាយ​ខ្យល់ខ្លាំង ​រលំ​ដើម​ជ្រៃ​ក្រឹម​ក្នុង​វត្ត​ច្បារ​អំពៅ​សង្កត់​ម៉ូតូ​គ្រូពេទ្យ​ចាក់​វ៉ាក់​សាំង​២​គ្រឿង​

បានផុស

នៅ

​ម៉ូតូ២​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​គ្រូ​ពេ​ទ្យ​មក​ចាក់​វ៉ាក់​ជូន​ប្រជាពលរដ្ឋ​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​តែ​ដើម​ឈើ​ដ៏​ធំ​បាន​រលើង​គល់​ដួល​ពី​លើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តីរាយការណ៍ពីលោក ​ជូ ចាន់នី ជំនួយ​ការ​សង្កាត់​ច្បារ​អំពៅ​ទី២​បាន​ឲ្យដឹង​ថា​កាល​ពី​វេលា​​ម៉ោង១៤ រសៀល​ថ្ងៃ​ទី​៦​ខែ​មិថុនា​នេះ​មេឃ​ធ្លាក់​ភ្លៀង​លាយ​ឡំ​និង​ខ្យល់​កន្ត្រាក់​បាន​ធ្វើ​ឲ្យ​ដើម​ឈើ ​ប្រភេទ​យក្ស​(ដើម​ជ្រៃ​ក្រឹម​)​បាន​ដួល​រលំ​លើ​ម៉ូតូ​របស់​គ្រូពេទ្យ​ដែល​មក​ចាក់​វ៉ាក់​សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​វត្តពោធិ៍​ព្រះ​បាទ​ហៅ​វត្ត​ច្បារ​អំពៅ​មាន​ទីតាំង​ក្នុង​សង្កាត់​ច្បារអំពៅ​ទី២​ខណ្ឌ ច្បារ​អំពៅ​រាជ​ធានី​ភ្នំពេញ​ដោយ​ពុំ​បាន​ប៉ះ​ពាល់​ដល់​មនុស្ស​ដោយ​សារ​តែ​មនុស្ស​ម្នា​រត់​ទៅ​ជ្រក​ក្នុង​ទី​ចាត់​ការ​សាលា​បឋមសិក្សា​វត្ត​ច្បារ​អំពៅ​អស់​។​

លោក​ជូ ចាន់​នី​ បាន​បញ្ជាក់ថា ​រាល់​ថ្ងៃ​សម្បូរ​មនុស្ស​ក្មេង​ចាស់​ ​ពិសេស​អ្នក​រត់​ម៉ូតូ​ឌុប​បាន​មក​ឈរ​ជ្រក​ក្រោម​ម្លប់​ដើម​ជ្រៃ​ក្រឹម​នេះ​ហើយ​សំណាង​ណាស់​ដែល​ពេល​មាន​ខ្យល់​ខ្លាំង​ប្រជាពលរដ្ឋ​លោក​នាំ​គ្នា​រត់​ជ្រក​នៅ​ក្នុង​សាលា​អស់​។​

បើ​​តាម​គណកម្មការវត្ត​បាន​និយាយ​ថា​ដើម​ឈើ​នេះ​មាន​អាយុកាល​ជាង​១០០ឆ្នាំ​មក​ហើយ​តាំង​ពី​វត្ត​ពោធិ៍​ព្រះ​បាទ​នេះ​បាន​កកើត​ឡើង​។​ហើយ​បែ​ជា​រលំ​នៅ​ពេល​ធ្លាក់​ភ្លៀង​នា​រសៀល​ថ្ងៃ​ទី​៦​ខែ​មិថុនា​នេះ​តែ​ម្តង​៕​

អត្ថបទ៖​នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម