Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន​ ច្រានចោល​ចំពោះ​ការផ្សាយ​ថា ​ប្រជាពល​រដ្ឋ​ខ្មែរ​អល់អែក​មិន​ហ៊ានចាក់​វ៉ា​ក់​សាំង​ចិន​

បានផុស

នៅ

​លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​គ​.​វ​.​ក​១៩)​បាន​ច្រានចោល​ទាំងស្រុង​នូវ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​ ដែល​បាន​លើកឡើង​ថា ​ប្រជាពល​រដ្ឋ​ខ្មែរ​អល់អែក​មិន​ហ៊ាន​ទៅ​ចាក់​វ៉ាក់សាំង​ចិន​។​

តាមរយៈ​តេឡេ​ក្រាម​ នៅ​ព្រឹក​នេះ លោកស្រីបាន​មានប្រសាសន៍ថា​ «​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​នេះ ​គឺជា​ការផ្សាយ​មិន​ត្រឹមត្រូវ​ទេ ដែល​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។ ប្រជាជន​កម្ពុជា បាននាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ស្ម័គ្រ​ចិត្តច្រើន​ហួសការ​ប៉ាន់ស្មាន​របស់ គ​.​វ​.​ក​-១៩ ទៅទៀត »​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបាន​បន្តថា វ៉ាក់សាំង​ដែល​កម្ពុជា​បាននឹងកំពុង​តែ​ប្រើ​ប្រាស់ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ គឺ​សុទ្ធតែជា​ប្រភេទ​វ៉ាក់សាំង​ដែលមាន​ការដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ប្រើប្រាស់​ជាបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​។​

លោកស្រីបាន​បន្តទៀតថា គ​.​វ​.​ក​-១៩ នឹង​បន្ត​យុទ្ធនា​ការចាក់​ជូន​បងប្អូន​យើងទៅតាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ និង​យកចិត្តទុកដាក់​ក្នុងការ​ស្វះ​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​បងប្អូន​យើង​។​

លោកស្រីបាន​បន្ថែមថា «​ប្រទេស​គេ រកតែ​វ៉ាក់សាំង​ចាក់​មិន​ចង់បាន​ផង តែ​កម្ពុជា មាន​សម្តេច​តេ​ជោ គឺជា​ភ័ព្វសំណាង ដែល​អាច​រក​វ៉ាក់សាំង​បាន​រាប់លាន​ដូ​ស​ចាក់​ជូន​បងប្អូន​បាន​ជាង​ពីរលាន​ប្រាំ​សែន​នាក់​រួច​ទៅហើយ ដែល​មិនយូរ​មិនឆាប់ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នឹង​កើន​ដល់​៣​លាន​នាក់​នៅ​កម្ពុជា​»​។​

លោកស្រីបាន​បញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១០ ខែមិថុនា នេះ​តទៅ យុទ្ធនា​ការចាក់​នឹង​បន្ត​នៅ​ខណ្ឌ​ចំនួន​៣​ទៀត ​ដែល​នៅ​សេសសល់ គឺ​ខណ្ឌដូនពេញ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ជ្រោយ​ចង្វារ ដែល គ​.​វ​.​ក​-១៩ បាន​រំពឹងទុក​ថា នឹង​អាច​ចាក់​អស់​គ្រប់​បុគ្គល​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងនៅ​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១ នៅ​ដំណាច់​ខែមិថុនា​នេះ ហើយ​ឈានទៅ​បញ្ចប់​ការចាក់​ដូស​ទី​ពីរ​នៅ​ខែកក្កដា​ខាងមុខ​នេះហើយ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម