Connect with us

ព័ត៌មានជាតិ

គម្រោង Smart ធំ​ហ្ម៎ង​! ប្រចាំខែ​ថ្មី​របស់​ក្រុម Smart Axiata កាន់តែ​ងាយស្រួល និង​ផ្ដល់ជូន​កាន់តែ​ច្រើនជាង​មុន

បានផុស

នៅ

ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​ក្រុមហ៊ុន Smart Axiata បាន​កំពុង​ពង្រីក​វិសាលភាព​គម្រោង Smart ធំ​ហ្ម៎ង ! ដែលជា​គម្រោង​ភ្ជាប់​ដ៏​ពេញនិយម​បំផុត​របស់ខ្លួន ជាមួយនិង​ប្រភេទ​គម្រោង​ថ្មី​ប្រចាំខែ ដែល​ផ្ដល់ជូន​ច្រើនជាង​មុន​រួមមាន​ទឹកប្រាក់​ចំនួន 1,666 ដុល្លារ ស្មើនឹង​ទិន្នន័យ​អ៉ិន​ធឺ​ណិ​ត​ចំនួន ៤១GB ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​រយៈពេល ២៧ ០០០ នាទី ឫ​ការផ្ញើ​សារ​ជា​អក្សរ​ចំនួន ៤០ ០០០ ដង ច្រើនជាង​គម្រោង​ភ្ជាប់​ប្រចាំថ្ងៃ និង​គម្រោង​ភ្ជាប់​ប្រចាំខែ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្ជាប់​គម្រោង​ប្រចាំខែ​ថ្មី​នេះ ដោយ​ចំណាយ​ត្រឹមតែ​៥​ដុល្លារ​ក្នុង​មួយខែ មានន័យថា​អតិថិជន​គម្រោង Smart ធំ​ហ្ម៎ង ! មិនចាំបាច់​បន្ត​គម្រោង​ភ្ជាប់​រៀង រាល់​សប្ដាហ៍​នោះទេ ហើយ​អាច​គ្រប់គ្រង​គម្រោង​គណ​នី​ចម្បង​ប្រចាំខែ​ប្រសើរ​ជាង​មុន ដោយ​គ្មាន​បារម្ភ​អំពី​ការ​កាត់ទឹក​ប្រាក់​បន្ថែម ឬ​ការគិតថ្លៃ​ណាមួយ​ឡើយ​។ ដើម្បី​ភ្ជាប់​គម្រោង Smart ធំ​ហ្ម៎ង ប្រចាំខែ អតិថិជន​គ្រាន់តែ​ចុច *1333*5# ហើយ​ចុច​បញ្ជូន ឫ​ក៏​ភ្ជាប់​តាម​កម្មវិធី SmartNas​។​

​គម្រោង Smart ធំ​ហ្ម៎ង ! ប្រចាំថ្ងៃ និង​ប្រចាំ​សប្ដាហ៍​មាន​ពលរដ្ឋ​កម្ពុជា​រាប់លាន​អ្នក​បាន​កំពុង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​កម្ពុជា​ចាប់តាំងពី​គម្រោង​នេះ​ត្រូវបាន​ដាក់ចេញ​។ ការប្រើប្រាស់​ទិន្នន័យ​អ៉ិន​ធឺ​ណិ​ត និង​តម្រូវ​ការភ្ជាប់​ការទំនាក់ទំនង​បាន​កើនឡើង​អំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​កូ​វីដ​-១៩ ដូច្នេះហើយ​ក្រុមហ៊ុន​បាន​កំពុង​បន្ថែម​គម្រោង​ប្រចាំខែ​ថ្មី​នេះ ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​តែ​កើនឡើង​របស់​អតិថិជន​របស់ខ្លួន​។

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​អតិថិជន​របស់​យើង​កំពុងតែ​ប្រើប្រាស់​ទិន្នន័យ​ច្រើនជាង​មុន ជាពិសេស​អំឡុង​ពេលនេះ​តែម្ដង ដោយ​ពួកយើង​ភាគច្រើន​គឺ​ធ្វើការ​ឫ​រៀនសូត្រ​ពី​ផ្ទះ ដូច្នេះហើយ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង ដោយ​លើក ឡើង​អំពី​ការ​ផ្ដាស់​ប្ដូរ​នៃ​ទម្លាប់​នេះ​ជាមួយនិង​គម្រោង Smart ធំ​ហ្ម៎ង ! ប្រចាំខែ ដែល​កាន់តែ​ងាយស្រួល និង​ផ្ដល់​អត្ថប្រយោជន៍​កាន់តែច្រើន​សម្រាប់​អតិថិជន​របស់​យើង​”​។​

​អតិថិជន​ដែល​ប្រើ​សមតុល្យ​គម្រោង​របស់​ពួកគេ​អស់​មុន​ដំណាច់ខែ​ក៏​នឹងត្រូវ​គិតថ្លៃ​តិច​បំផុត​ជាង​គម្រោង​ផ្សេងៗ​៖ ចំណាយ​ត្រឹមតែ​1.5 សេន ដើម្បី​ទទួលបាន​ទិន្នន័យ​១០០ MB 6 សេន​ក្នុង​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​ក្នុង​មួយ​នាទី និង​៣​សេន​ក្នុង​ការផ្ញើ​សារ​ចេញ​ម្ដង​។​

​លោក Hundt (​ហ៊ុន​) បាន​បន្ថែមទៀតថា “​អតិថិជន​របស់​យើង​បាន​ប្រាប់​យើង​ថា នៅពេលដែល​ពួកគេ​ចូលរួម​រីករាយ​ជាមួយ​តម្លៃ​នៃ​គម្រោង​ប្រចាំ​សប្ដាហ៍ និង​គម្រោង​ប្រចាំថ្ងៃ​របស់ Smart ធំ​ហ្ម៎ង​! ពេលខ្លះ​ពួកគេ​ជួបប្រទះ​បញ្ហា​ប្រឈម ដើម្បី​គ្រប់គ្រង​គម្រោង​ភ្ជាប់​ក្នុង​រយៈពេល​ខ្លី​។ ជាមួយនិង​គម្រោង​ប្រចាំខែ ពួកគេ​អាច​ដឹង​កាន់តែច្បាស់​ជាង​មុន​អំពី​ការចំណាយ​ចម្បង​របស់​ពួកគេ​លើ​តម្រូវការ​ទំនាក់ទំនង និង​ទិន្នន័យ​អិ​ុ​ន​ធឺ​ណិ​ត ដែល​កាន់​តែមាន​សារៈសំខាន់​ជាង​ពេលណា​ទាំងអស់​អំឡុងពេល​នៃ​ការរីក​រាតត្បាត​ជាស​កល​នៃ​កូ​វីដ​-១៩”​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook. com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម