ព័ត៌មានជាតិ
បង្ហូរសាំងចូលស៊ីទែនស្តុក ឆ្លងចរន្ដអគ្គិសនីឆាបឆេះរងរបួសធ្ងន់ពីរនាក់
ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងជាកម្មសិទ្ធិរបស់ឈ្មោះ ពេជ្រ តុន ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងការឆាបឆេះបណ្តាលឲ្យមនុស្សរបួសធ្ងន់ចំនួន២នាក់ ( ស្រី១ នាក់ ) ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បណ្តាលមកពី ការឆ្លងចរន្តអគ្គិសនីពេលកំពុងបង្ហូរសាំងចេញពីរថយន្ត ចូលទៅក្នុងស៊ីទែនស្តុកសាំង។
ជនរងគ្រោះមានឈ្មោះ សំ កុសល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ មុខរបរតៃកុងរថយន្តដឹកសាំង ( រងរបួសធ្ងន់ត្រង់ដងខ្លួន ) ។
និងទី២ឈ្មោះ ឈាន ថានុង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ ភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកម្មករចាក់សាំង ( រងរបួសធ្ងន់ ឆេះពេញខ្លួន ) ។
បន្ទាប់ពីកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំរួមដោយលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក សហការជាមួយកម្លាំងចម្រុះបានចុះអន្តរាគមន៍ពន្លត់ភ្លើង បាន ទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកអន្លង់វែងចំនួន១គ្រឿង បាញ់ទឹកអស់ចំនួន៣រថយន្ត ៕
អត្ថបទ ៖ ចាន់ ធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ