Connect with us

ព័ត៌មានជាតិ

បង្ហូរ​សាំងចូលស៊ីទែនស្តុក ឆ្លងចរន្ដអគ្គិសនីឆាបឆេះរងរបួសធ្ងន់ពីរនាក់​

បានផុស

នៅ

ស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងជាកម្មសិទ្ធិរបស់ឈ្មោះ ពេជ្រ តុន ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រងការឆាបឆេះបណ្តាលឲ្យមនុស្សរបួសធ្ងន់ចំនួន២នាក់ ( ស្រី១ នាក់ ) ។​

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ បណ្តាលមកពី ការឆ្លងចរន្តអគ្គិសនីពេលកំពុងបង្ហូរសាំងចេញពីរថយន្ត ចូលទៅក្នុងស៊ីទែនស្តុកសាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានឈ្មោះ សំ កុសល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់ វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មុខរបរតៃកុងរថយន្តដឹកសាំង ( រងរបួសធ្ងន់ត្រង់ដងខ្លួន ) ។​

និងទី២ឈ្មោះ ឈាន ថានុង ភេទស្រី អាយុ១៥ឆ្នាំ រស់នៅ ភូមិថ្នល់បំបែក ឃុំ-ស្រុកអន្លង់វែង ខេត្ត​ឧត្ត​រ​មានជ័យ មុខរបរកម្មករចាក់សាំង ( រងរបួសធ្ងន់ ឆេះពេញខ្លួន ) ។​

បន្ទាប់ពីកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដឹកនាំរួមដោយលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុក សហការជាមួយកម្លាំងចម្រុះបានចុះអន្តរាគមន៍ពន្លត់ភ្លើង បាន ទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកអន្លង់វែងចំនួន១គ្រឿង បាញ់ទឹកអស់ចំនួន៣រថយន្ត ៕

​អត្ថបទ ​៖​ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម