Connect with us

ព័ត៌មានជាតិ

សូម​ត្រៀម​ បងប្អូន​នៅ​តាខ្មៅ យុទ្ធនាការចាក់វ៉ាក់សាំង​កូវីដ​នៅក្រុងតាខ្មៅ នឹង​ចាប់ផ្តើម​នៅថ្ងៃ១០មិថុនាខាងមុខ

បានផុស

នៅ

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៧មិថុនានេះ ថា គ.វ.ក១៩ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩​ដល់ប្រជាពលរដ្ ឋរស់នៅក្រុងតាខ្មៅខេត្តកណ្តាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

លោកស្រី បានបន្តថា « ថ្ងៃស្អែកវ៉ាក់សាំង ៥០ម៉ឺនដូសទៀត នឹងមកដល់អីចឹងយើងនឹងបើកយុទ្ធនាការបន្តទៀតសម្រាប់​ចាក់នៅខណ្ឌចំនួន៣ទៀតនៅរាជធានីភ្នំពេញ ដែលនៅសេសសល់ គឺខណ្ឌដូនពេញ  ខណ្ឌព្រែកព្នៅ  និងខណ្ឌជ្រោយចង្វារនិងចាក់នៅក្រុងតាខ្មៅ ព្រោះយើងគណនាទៅឃើញថាអាចនៅសល់វ៉ាក់សាំង។ អីចឹងថ្ងៃទី១០មិថុនាហ្នឹងយើងបើកយុទ្ធនាការចាក់ទាំងនៅរាជធានីភ្នំពេញនិងក្រុងតានខ្មៅ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងបន្តនៅខណ្ឌចំនួន៣ ដែលនៅសេសសល់ដោយដូសទី១ចាក់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែមិថុនា និងដូសទី២ចាប់ពីថ្ងៃទី២៥ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១។

លោកស្រី រំពឹងទុកថា នឹងអាចចាក់អស់គ្រប់បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅរាជធានីភ្នំពេញនៅខែកក្កដាខាងមុខនេះ ខណៈបច្ចុប្បន្នកំពុងចាក់ជួនប្រជាពលរដ្ឋចំនួន១១ខណ្ឌហើយមានខណ្ឌខ្លះបានចាក់រួចរាល់និងខណ្ឌខ្លះទៀតកំពុងដំណើរការចាក់។

លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេសនិងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងថា វ៉ាក់សាំង៥០ ម៉ឺនដូសដែលនឹងមកដល់កម្ពុជានៅថ្ងៃស្អែកនេះ ស្ថិតក្នុងចំណោមវ៉ាក់សាំង៤ លាន ៥ សែនដូស ដែលត្រូវទទួលបានសម្រាប់ខែមិថុនា ឆ្នាំ២០២១។

បើតាមលោកគង់ សោភណ្ឌ័ អភិបា ល នៃគណៈអភិបាលខេត្តកណ្តាល ធ្លាប់បានមានប្រសាសន៍ថា​ ផែនការចាក់វ៉ាក់សាំងជាជំហានបន្ទាប់ទៀតនេះ រដ្ឋបាលខេត្ត មានតម្រូវការវ៉ាក់សាំងកូវីដ-១៩សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ក្នុងនោះស្រី ៦៧៥ ៥៧៨ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៥ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម