Connect with us

ព័ត៌មានជាតិ

ខេត្ត​ប៉ៃលិន យកអតីត​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ មួយទៀត​ ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

​រដ្ឋបាលខេត្ត​ប៉ៃលិន បានយក​ទីតាំង​អតីត​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ ស្ថិត​ក្នុងភូមិ​អូរអណ្តូង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ​មួយកន្លែង​ទៀត​ សម្រាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ បន្ទាប់ពី​មាន​ករណីឆ្លង​ជំងឺ​កូ​វីដ​១៩​ ជា​បន្តបន្ទាប់​​ពិសេស​ពលករ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

មណ្ឌល​ថ្មី​នេះ ត្រូវបានលោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក សៅ សារ៉ាត់ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ប៉ៃលិន​​កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០២១​ បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព​ស្ថាប័ន​ជុំវិញខេត្ត រួមគ្នា​ធ្វើការ​សម្អាត​អនាម័យ និង​លាបថ្នាំ​អគារដើម្បី​រៀបចំ​ត្រៀម​ដាក់​ពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា រដ្ឋបាលខេត្ត​ប៉ៃលិន បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាច្រើន​កន្លែងរួចមកហើយ​ សម្រាប់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​កូ​វីដ​-១៩ និង​បងប្អូន​ដែល​ទើបវិលត្រលប់​មកពី​តំបន់​ប្រឈម​នានា តាម​បណ្តា​រាជធានី​/​ខេត្ត​

ក្នុងករណី​សង្ស័យ​ បន្ទាប់ពី​ក្រុមគ្រូពេទ្យជំនាញពិនិត្យ​សុខភាព ជាពិសេស​បងប្អូន​ពល​ករ​ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស ព្រមទាំង​បានធ្វើការ​ចម្អិន​ម្ហូបអាហារ សម្រាប់​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន៣​ពេលជាប្រចាំ​ថ្ងៃ​ផងដែរ​។​

លោកស្រី​អភិបាលខេត្ត បាន​មានប្រសាសន៍​បន្តថា​ «​ជាក់ស្តែង​នៅថ្ងៃនេះថ្នាក់ដឹកនាំ មន្ត្រី​រាជការ អង្គភាព​ស្ថាប័ន​ជំនាញ​ជុំវិញ​ខេត្ត បានរួម​គ្នា​សម្អាត​អនាម័យ​បរិស្ថាន និង​លាបថ្នាំ​អគារ នៅ​មណ្ឌល ច​ត្តាឡីស័កត្រៀម​ថ្មី​នេះ គឺ​ក្នុង​គោលបំណង ទី​១-​ចង់បង្ហាញ ជា​គំរូ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ការចូលរួមទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​២-ដើម្បី​បង្កើន​សាមគ្គីភាព ឯកភាព ប្រកបដោយភាព​ស្និត​ស្នាល និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងនាម​ជា​មន្ត្រីរាជការ​បម្រើ​ជាតិ និង​ប្រជាជន​»​។​

នៅក្នុង​ឱកាស​នោះដែរ លោកស្រី​ បាន ស្រីមុំ ក៏បានថ្លែង​ការកោតសរសើ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កងកម្លាំង​សមត្ថកិច្ច និង​ក្រុមគ្រូពេទ្យ​ជំនាញ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់ គ្រប់​ជាន់ថ្នាក់ ដែល​កំពុង​បំពេញបេសកកម្ម​ដ៏​ថ្លៃថ្លាសម្រាប់​ប្រជាជន និង​ប្រទេសជាតិ នៅតាម​គោលដៅ​និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា ​ក្នុង​ខេត្ត ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

គួរ​បញ្ជាក់ថា​ ចាប់ពី​ថ្ងៃទី​៨​ ខែឧសភា​ រហូតមកដល់​ថ្ងៃទី​៦​ ខែមិថុនា​ឆ្នាំ​២០២១ ​ខេត្ត​ប៉ៃលិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១២០​នាក់​ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​១៥​នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម