Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២១​គណ​បក្សចូលរួមមាន៧គណបក្ស

បានផុស

នៅ

សាលប្រជុំសាលាគរុកោសល្យ និងវិក្រិតការខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៧ ខែមិថុនានេះ បានបើកកិច្ចប្រជុំបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២១ គណបក្សចូលរួម មានគណបក្ស​ហ្វុនស៊ុនប៊ិច គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាជន គណបក្សរួបរួមជាតិ គណបក្សខ្មែរឈប់ក្រ និង៧គណបក្ស LDP ដោយមានការចូលរួម អ្នកស្រីរស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោក​យ៉ង សក្តិ ប្រធាន រៀបចំការបោះ​ឆ្នោត​ខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ង សក្តិ មានប្រសាសន៍ថាការងារបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២១នេះបានកំណត់យកថ្ងៃទី៧ ខែ មិថុនា ឆ្នាំ ២០២១ ជាថ្ងៃបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២១ដល់មន្ត្រីនិងផ្តល់ជូននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅប្រតិបត្តិលើការងារជាក់ស្តែងនាពេលខាងមុខនេះ។

លោក យ៉ង សក្តិ បានបញ្ជាក់ឱ្យដឹងទៀតថាការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២១នេះមិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញទេហើយក៏មិនមែនធ្វើឡើងដើម្បីស្ទង់មតិស្ទង់សំឡេងឆ្នោតមុនការបោះឆ្នោតជាសកលនៅឆ្នាំ ២០២២និងឆ្នាំ២០២៣នោះឡើយ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាការបោះឆ្នោតសាកល្បងខុសពីការបោះឆ្នោតមុនត្រង់ការចុះបញ្ជីបេក្ខជនឈរឈ្មោះ​​បោះឆ្នោតគឺធ្វើឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពេលអ្នកបោះឆ្នោតចូលទៅបន្ទប់សម្ងាត់ដើម្បីគូសសន្លឹកឆ្នោតអ្នកបោះឆ្នោតត្រូវប្រើប៊ិចគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាលទ្ធផលបឋមលទ្ធផលបណ្ដោះអាសន្ននិងលទ្ធផលផ្លូវការនៃការបោះឆ្នោតត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានផងដែរសំខាន់នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឆ្នាំ ២០២១ គឺដើម្បី​សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រការសាកល្បងប្រើប្រាស់ប៊ិចគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោតសាកល្បងកម្មវិធីត្រួតពិនិត្យទៀងទាត់និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដកបទពិសោធន៍លើការអនុវត្តវិធានការទប់ស្កាត់និងការការពារការឆ្លងរោគរាតត្បាតជំងឺកូវីដ១៩ ក្នុងការិយាល័យបោះឆ្នោតផងដែរ៕ អត្ថបទ៖ វ៉ាន់ ណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម